ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ១ ដាក់គ្រឿងចក្រស្តារប្រឡាយទួលពង្រ សម្រួលចរន្តទឹកហូរ
កាលពីព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ១ បានដាក់គ្រឿងចក្រស្តារប្រឡាយទួលពង្រ យកកាកសំណល់ និងសំរាមចេញពីក្នុងប្រឡាយ ដើម្បីបញ្ចៀសការជន់លិចនារដូវវស្សា និងសម្រួលដល់ចរន្តទឹកហូរលឿន។

លោក កង វង ចៅសង្កាត់ចោមចៅទី ១ បានឲ្យដឹងថា ដោយឃើញប្រឡាយធំទួលពង្រជាប្រឡាយមួយសម្រាប់រំដោះទឹកចេញពីទីក្រុង ជាពិសេសក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យពោរពេញទៅដោយកាកសំណល់ ត្រកៀត និងល្បាប់ភក់ច្រើន លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យរដ្ឋបាលសង្កាត់ចោមចៅទី ១ ដឹកនាំដោយលោកផ្ទាល់ជាចៅសង្កាត់ ដាក់គ្រឿងចក្រស្តារប្រឡាយខាងលើយកកាកសំណល់ចេញ។

លោក កង វង បានបន្តថា ការស្តារប្រឡាយខាងលើនេះ គឺចាប់ពីក្រោយបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង ៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ប្រឡាយបឹងហា ទល់នឹងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ អាជ្ញាធរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាបរិស្ថាន អនាម័យ ឲ្យបានល្អ ជៀសវាងបោះសំរាមចោល ឬ ចាក់ចូលក្នុងប្រឡាយទឹក បង្កផលប៉ះពាល់ចរន្តទឹកហូរ៕
អត្ថបទ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១៦ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក