Connect with us

សេដ្ឋកិច្ច

តម្លៃមាសក្នុងស្រុកបន្តកើនឡើងជិត ៣ ៧០០ ដុល្លារក្នុងមួយតម្លឹង

បានផុស

នៅ

តម្លៃហាងឆេងមាសបន្តកើនឡើងដល់ ៣០៥៤ ដុល្លារក្នុងមួយអោននៅទីផ្សារអន្តរជាតិ ឬស្មើ​នឹង ៣៦៨០ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា នៅចំពេលដែលស្ថានភាព​សង្រ្គាមពាណិជ្ជកម្ម​រវាង​​ប្រទេស​មហាអំណាច​ និងភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣៦៩ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បាន​ឱ្យ​ដឹងថា តម្លៃមាសកាន់តែកើនឡើង បន្ទាប់ពីធនាគារកណ្ដាល​សហរដ្ឋអាមេរិករក្សា​អត្រាការ​ប្រាក់​​អោយនៅដដែល។

លោក ឡុង សំណាងលើកឡើងថា៖ «គេមើលឃើញថា បើសិនជាការ​កាត់​បន្ថយអត្រាការប្រាក់ ៣ ដង ក្នុងមួយឆ្នាំនេះ នឹងធ្វើឱ្យលុយដុល្លារអាមេរិកធ្លាក់ចុះ ហើយវិនិយោគិនធំៗជាច្រើន នឹងដកលុយដុល្លារ ហើយមវិនិយោគលើហាងឆេងមាសវិញ»។

ម្យ៉ាងទៀត សង្គ្រាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ ដែលបានដាក់សម្ពាធពន្ធ​ទៅលើ​ប្រទេសជាច្រើន ដែលផ្ដល់ផលពិបាកសម្រាប់ប្រជាជនអាមេរិក ក្នុងការចំណាយផ្សេងៗ ហើយ​ក៏វាធ្វើឱ្យតម្លៃលុយដុល្លារធ្លាក់ចុះដែរ។

បើតាមអ្នកជំនាញរូបនេះ ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ ដែលសង្គ្រាមបន្តឱ្យពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ចពិភព​លោក មានការធ្លាក់ចុះ គឺសង្គ្រាមរុស្ស និងអ៊ុយក្រែន ទោះបីជា នឹងមានការប្រជុំដោះស្រាយពីបទ​ឈប់​បាញ់ ឬការចរ​ចារបញ្ឈប់សង្គ្រាមយ៉ាងណា ក៏ដោយ​មកដល់ពេលនេះ យើងមិនទាន់មាន​ទិន្នន័យ​ណាមួយដែលបញ្ជាក់ថា សង្គ្រាម នឹងបានបញ្ចប់ ធ្វើឱ្យតម្លៃហាងឆេងមាស និងស្ថាន​ភាព​សេដ្ឋកិច្ច​ល្អប្រសើរដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី១​ ទុក​រយៈ​ពេល​៣ថ្ងៃ ឱ្យ​អាជីវករ​ដែល​ដាក់​លក់ដូរ​លើ​ប្រឡាយ​ទួលពង្រទី១ រុះរើ​ចេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ​នៅ​តំបន់​ភ្នំវល្លិ៍​ សប្បាយចិត្ត​ដែល​រដ្ឋ​ធ្វើ​ផ្លូវ​ជាង១១គីឡូម៉ែត្រ តភ្ជាប់​ពី​ខេត្ត​កែប​ទៅ​ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

Sokha Hotels

ព័ត៌មានពេញនិយម