Connect with us

ព័ត៌មានជាតិ

រាជធានី-ខេត្តចំនួន ១៥ ប្រឈមនឹងខ្វះទឹកស្រោចស្រពបង្កឱ្យប៉ះពាល់ស្រូវប្រាំង និងដំណាំរួមផ្សំជាង ១០ ម៉ឺនហិតា

បានផុស

នៅ

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ២០ ​មីនា​ នេះ​ថា ​រាជធានី-ខេត្ត​ចំនួន ១៥ ​កំពុង​ប្រឈម​នឹង​ខ្វះ​ទឹក​ស្រោចស្រព​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ស្រូវប្រាំង​ និង​ដំណាំ​រួមផ្សំ​ប្រមាណ​ជាង ​១០​ ម៉ឺន​ហិតា ​ក្នុងនោះ ខូចខាត​ជាង ៧ ពាន់ ៧ រយ​ហិតា។

លោក​បាន​បន្តថា មូលដ្ឋាន​ខ្វះ​ទឹក​ស្រោចស្រព​ចំនួន​ ១៥ រាជធានី-ខេត្ត ​ក្នុងនោះ​រួមមាន រាជធានី​ភ្នំពេញ ខេត្ត​ប៉ៃលិន ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល ក្រចេះ កំពង់ធំ តាកែវ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពត សៀមរាប និង​ខេត្តស្វាយរៀង បាន​បណ្តាលឱ្យ​ប៉ះពាល់​ស្រូវ​ចំនួន ៩៩.២៨៩ ហិតា និង​ដំណាំ​រួមផ្សំ​ចំនួន ១.៥ ៥៧ ហិតា បាន​អន្តរាគមន៍​សង្គ្រោះ ៨៥.៩៥១ ហិតា និង​បន្ត​ជួយ ៥.៦៧២ ហិតា និង​រង​ការខូចខាត ៧.៧៣៥ ហិតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា កង្វះ​ទឹក​ស្រោចស្រព​ស្រូវប្រាំង​នេះ​ដោយសារតែ​ដល់​រដូវប្រាំង​ហើយ​ភ្លៀង​កក់ខែ​ទើបតែ​កើតមាន​ក្នុង​កម្រិត​តិចជាង​មធ្យម ចាប់ពី​សប្ដាហ៍​ទី ៣ នៃ​ខែ​កុម្ភៈ ធ្វើ​ឱ្យ​បរិមាណ​ទឹក​មាន​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ដំណាំ​ស្រូវប្រាំង​ដែល​បានធ្វើ​លើស​ផែនការ​ច្រើន​នៅតាម​បណ្តា​ខេត្ត​ផលិត​មួយចំនួន និង​តម្រូវឱ្យមាន​ការអន្តរាគមន៍​ជួយសង្គ្រោះ​ជា​បន្ត​ទៀត​រហូតដល់​ការ ប្រមូល​ផល​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ខណៈ​រដូវ​វស្សា​នៅ​ឆ្នាំនេះ នឹង​ចាប់ផ្ដើម​ក្នុង​សប្ដាហ៍​ទី ២ នៃ​ខែ​ឧសភា លឿន​ជាង ឆ្នាំ ២០២៤ ហើយ​កម្ពស់​ទឹកភ្លៀង នឹង​មាន​បរិមាណ​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ។

លោក​បាន​បន្តថា ចំពោះ​ការ​អន្តរាគមន៍​ជួយសង្គ្រោះ​ដំណាំ​ស្រូវប្រាំង​មាន​ការ​បើក​បញ្ចេញ​ទឹក​ពី​អាង​ស្តុក​ទឹក​មួយចំនួន និង​ការ​ដាក់​ម៉ាស៊ីនបូមទឹក​ពី​ប្រភពទឹក​ផ្សេងៗ បញ្ចូល​ក្នុង​ប្រឡាយ​មេ កំពុង​ត្រូវ​បាន​អនុវត្ត​នៅតាម​ខេត្ត​ផលិត​ស្រូវប្រាំង ចំនួន ១៥ ដោយសារ​បរិមាណ​ភ្លៀង​កក់ខែ​មានតែ​បន្តិច​បន្តួច​មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ការលូតលាស់​បាន ហើយ​ក្នុង​នេះ​កន្លែង​ដែល​គ្មាន​ប្រភព​ទឹកបាន​ទទួលរង​ការខូចខាត​មួយចំនួន។ ជាទូទៅ​ដំណាំ​ស្រូវ​ដែល​ទទួលរង​ការ​ប៉ះពាល់​ពី​ការ​រាំង​ស្ងួត បន្ទាប់ពី​ការអន្តរាគមន៍​សង្គ្រោះ​រួច​ផុតពី​ការ​ខូចខាត​ក៏​ទិន្នផល​មធ្យម​មានការ​ធ្លាក់​ចុះ​ខ្លះ។

លោក​បាន​បន្ថែមថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រសួង​ស្ថាប័ន​ជំនាញ គណៈ​ពង្រឹង​គ្រប់​ជាន់ថ្នាក់ ថ្នាក់ មន្ត្រី​មូលដ្ឋាន​ភូមិ ឃុំ ស្រុក បាន​យកចិត្តទុកដាក់​ចុះ​ជាប់​តាមដាន​ជាប្រចាំ​ក្រោម​ការដឹកនាំ និង​បញ្ជា​ដោយ​ផ្ទាល់​ពី សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ព្រោះថា ការ​ខូចខាត អាច​នឹង​មាន​ការ​កើនឡើង ដោយសារ​ទឹក​នៅតែ​បន្ត​រឹង​ស្ងួត ប៉ុន្តែ​ទំហំ នៃ​ការ​ខូចខាត​នោះ ក៏​នឹង​ពុំ​កើន​ឡើង​ច្រើន​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម៧ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព

ជីវិតកម្សាន្ដ២១ ម៉ោង មុន

កុសុម៉ា ចែករំលែកករណីពុលក្តាមជាក្រុម ដាស់តឿនអ្នកចូលចិត្តក្តាមប្រៃក្រឡុក

Sokha Hotels

ព័ត៌មានពេញនិយម