Connect with us

សន្តិសុខសង្គម

បង្ហាញមុខឃាតកចាក់សម្លាប់បុរសក្នុងហាងម៉ាស្សា និងក្មេងទំនើង បទល្មើសផ្សេងទៀត ១៦ នាក់

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ហាញមុខ​ឃាតក​ចាក់​សម្លាប់​បុរស​ម្នាក់ ក្នុង​ហាង​ម៉ាស្សា​នៅ​បឹងត្របែក និង​ក្រុម​ក្មេង​ទំនើង​ដែល​ធ្វើ​សកម្មភាព​លួច ឆក់ ប្លន់ និង​គ្រឿងញៀន សរុប​ចំនួន ១៦ នាក់ មុន​នឹង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ ២០២៥ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្ដមសេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧត្ដមសេនីយ៍​ត្រី ប៊ុន សត្យា ស្នងការ​រង​ផែន​ការងារ ព្រហ្មទណ្ឌ​កម្លាំង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្រិត​ធ្ងន់ បាន​សហការ​ជាមួយ​នគរបាល​នៅ​តាម​បណ្ដាល​ខណ្ឌ​នានា ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ១៦ នាក់ ហើយ​យក​បង្ហាញ​មុខ​ខាងមុខ​រួមគ្នា​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ពេលនេះ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ១៦ នាក់​នោះ មាន​ជនសង្ស័យ​ម្នាក់ ជា​ឃាតក​ចាក់​សម្លាប់​ទៅ​លើ​បុរស​ម្នាក់ នៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ គី​ណេ​ស ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ ២២Z ផ្លូវ​លេខ ៤២០ ក្រុម​ទី ១៤ ភូមិ ៤ សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ២០ និង ៣០ នាទី ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២៥។ ជនសង្ស័យ​ដែល​ជា​ឃាតក​ឈ្មោះ ថា វ៉ាន់ឌី ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ​បុគ្គលិក​ម៉ាស្សា ឃាត់ខ្លួន​នៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ពាម ឃុំ​រកាកោង​ទី ១ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។

ដោយឡែក​ជនសង្ស័យ​ចំនួន ១៥ នាក់​ទៀត ជា​ក្រុម​ក្មេង​ទំនើង​ដែល​ប្រព្រឹត្ត​បទល្មើស​លួច ឆក់ ប្លន់ បង្ក​ហិង្សា និង​ពាក់ព័ន្ធ​គ្រឿងញៀន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​យក​មក​បង្ហាញ​មុខជា​សាធារណៈ​រួមគ្នា​នៅ​ពេលនេះ។ ក្នុង​នោះ នគរបាល​ខណ្ឌ ៧ មករា ឃាត់​បាន​ចំនួន ២ នាក់ ពាក់ព័ន្ធ​លួច និង​ប្លន់។ នគរបាល​ខណ្ឌ​ទួលគោក​ឃាត់​បាន ២ នាក់ ១ ករណី លួច​ម៉ូតូ។ នគរបាល​ខណ្ឌ​ឫស្សីកែវ ឃាត់​ខ្លួន​បាន​ចំនួន ៩ នាក់ ២ ករណី។ ករណី​ក្រុម​ក្មេង​ទំនើង​រហ័ស​នាម (RSK) ៥ នាក់ , ករណី​គ្រឿងញៀន ចំនួន ៤ នាក់។ នគរបាល​ខណ្ឌ​កំបូល ២ នាក់ ករណី​ចោរកម្ម លួច​ម៉ូតូ។

ក្រោយពេល​បញ្ចប់​ការ​សាកសួរ​នាំ​រួច កម្លាំង​សមត្ថកិច្ច នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ រួម​ជាមួយ​ក្មេង​ទំនើង​សរុប ១៦ នាក់ ធ្វើការ​បង្ហាញ​មុខ​ជា​សាធារណៈ មុននឹង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង ២០ និង ៣០ នាទី ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២៥ នៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ គី​ណេ​ស ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ ២២Z ផ្លូវ​លេខ ៤២០ ក្រុម​ទី ១៤ ភូមិ ៤ សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ មាន​អំពើ​ឃាតកម្ម​មួយ ដោយ​ជនសង្ស័យ​ម្នាក់ ជា​បុគ្គលិក​ហាង​ម៉ាស្សា បាន​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​បុគ្គលិក​ម្នាក់ទៀត​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ និង​ស្លាប់​បាត់​បង់ជីវិត​នៅ​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ។ នៅ​ក្នុង​សកម្មភាព​ជនសង្ស័យ​បាន​ភ្ជង់​គំរាម​យក​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ហើយ​គេច​ខ្លួន​បាត់។

បន្ទាប់ពី​មាន​ឃាតកម្ម ដោយមាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ ក្រោម​ការ​សម្រប​សម្រួល​ពី​លោក សេង ហៀង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ហើយ​ឈាន​ទៅ​សហការ​ជាមួយ​នគរបាល​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ បន្ទាប់ពី​ជនសង្ស័យ​បាន​គេច​ខ្លួន​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ជា​ស្រុកកំណើត៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ វិនាទី មុន

​​ពិភពលោកឈាន​ដល់​ដំណាក់កាល​​រីកសាយ​ភាយ​អាវុធ​​​​គ្រប់ប្រភេទ​​ឡើងវិញ​ កាត់ផ្តាច់​កិច្ចខិត​​ខំ​ច្រើន​ទសវត្សរ៍​

ព័ត៌មានជាតិ២ នាទីutes មុន

អគារផ្នែកជំងឺកុមារថ្មីតម្លៃជិត ១ លានដុល្លារ សម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សន្តិសុខសង្គម២ នាទីutes មុន

បង្ហាញមុខឃាតកចាក់សម្លាប់បុរសក្នុងហាងម៉ាស្សា និងក្មេងទំនើង បទល្មើសផ្សេងទៀត ១៦ នាក់

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ទោះសន្យាឈប់បាញ់ ក៏ ពូទីន នៅតែបញ្ជូនដ្រូនជាង១៧០គ្រឿង ទៅវាយប្រហារអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ថៃ រៀបចំ​លុប​ច្បាប់​លើ​ការ​ហាម​ឃាត់​ការ​លក់​គ្រឿង​ស្រវឹង​នៅ​ពេល​រសៀល

Sokha Hotels

ព័ត៌មានពេញនិយម