Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

បានផុស

នៅ

ភ្នំពេញ ៖ លោក កើត ឆែ អភិបាល​រង​រាជធានីភ្នំពេញ បាន​ធ្វើ​ការ​ណែនាំ​ឱ្យ​មន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ និង​មន្ទីរសាធារណការ និង​ដឹក​ជញ្ជូនរាជធានីភ្នំពេញ ព្រម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធទាំងអស់​ត្រូវ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ នា​ឆ្នាំ​ម្សាញ់​ឆ្នាំ២០២៥​នេះ ឱ្យ​បាន​ល្អ​បំផុត ដោយសារ​ថា “សង្ក្រាន” នេះ រាជ​រដ្ឋាភិបាលរបស់​យើង​កំពុង​រៀប​ចំ​ដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកអរូបិយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​បែប​នេះ​ បានធ្វើឡើងនារសៀលថ្ងៃទី២០មីនា​នេះ ខណៈ​លោក​បាន​អញ្ជើញ​ជា​អធិបតីតំណាង​លោកឃួង ស្រេង អភិបាល​នៃ​គណៈអភិបាលរាជធានីភ្នំពេញ ក្នុង​កិច្ច​ប្រជុំ​ស្តី​ពី​ការ​ត្រៀម​រៀប​ចំ “សង្ក្រាន្តវត្តភ្នំ” នៅ​រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​ម្សាញ់​ខាង​មុខ​នេះ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានមានប្រសាសន៍​ថា ថ្មីៗ​នេះ​មាន​បណ្តាញ​សង្គម​មួយ​នោះ​បាន​ចុះ​ផ្សាយ​ព័ត៌មានខុសពីការពិត ដោយ​ថា «ភ្នំពេញដូនពេញក្លាយជាទីកន្លែងសក្ការៈរបស់យួនហើយ»។ការ​បង្ហោះ​នូវ​ព័ត៌មាន​ក្លែងក្លាយខុសពីការពិតនេះ ពួក​គេ​ធ្វើ​ឡើង​ដើម្បី​បំផ្លាញ​ជាតិ​របស់​យើង។ លោក​បញ្ជាក់​ថា ពួក​អគតិ​តែង​តែ​ប្រឆាំង​នៅ​ពេល​ដែលពួកគេបានដឹងថា រាជរដ្ឋាភិបាល​បង្កើត​បាន​នូវ​សមិទ្ធផល​ធំៗ​ជូន​ជាតិ។

ជាក់ស្តែង​ពេល​នេះ រាជរដ្ឋាភិបាល​របស់​យើង​កំពុង​រៀប​ចំ “សង្ក្រាន” នេះ​ដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិបេតិកភណ្ឌពិភព​លោកអរូបិយ ទើប​ពួក​គេ​បង្កើត​ឱ្យ​មាន​ជា​ព័ត៌មានក្លែងក្លាយ​ខុស​ពី​ការ​ពិត​នេះ​ឡើង។ ដូចច្នេះទេ សូមឱ្យទាំងអស់គ្នារៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះឱ្យបានល្អបំផុត។

“សង្ក្រាន្តវត្តភ្នំ” នៅ​រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ មាន​រយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ហើយក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ”នេះ បាន​លើក​ឡើង​ពី ការ​រៀបចំ​ជា​កន្លែង​ទទួល​ទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញឧបករណ៍តន្ត្រីបុរាណជាដើម។

បន្ថែម​ពី​នេះ កិច្ច​ប្រជុំ​ក៏​បាន​លើក​ឡើង​ពី​ការ​គិតគូរ​លើ​ការ​ជួសជុល​សួន​កុមារ ជួស​ជុល​នាឡិកា ជួសជុល​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រវត្តភ្នំ តុប​តែង​ភ្លើង​បន្ថែម​ទាំង​នៅ​ខាង​ក្នុង​និង​ខាងក្រៅ​រមណីយដ្ឋានវត្តភ្នំ និង​តំបន់​ជុំវិញវត្តភ្នំ។ ហើយ “សង្ក្រាន្តវត្តភ្នំ” ក៏នឹងត្រូវភ្ជាប់ជាមួយ ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ​ផង​ដែរ ពោលគឺផ្លូវថ្មើរជើងនឹងបើកបន្តទៅដល់៥ថ្ងៃ រហូត​បញ្ចប់​បុណ្យចូលឆ្នាំថ្មី៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព៦ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

បទល្មើសចោរកម្ម
សន្តិសុខសង្គម១៦ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុនអាល្លឺម៉ង់ ចុះហត្ថលេខាទិញម្រេចខ្មៅ ១០០ តោន ពីសហគមន៍​កសិកម្មទំនើប​ម្រេច​មេមត់ត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម