Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន វាយប្រហារបំផ្លាញបំពង់បង្ហូរឧស្ម័នដ៏សំខាន់របស់ រុស្ស៊ី

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២៥, អ៊ុយក្រែនបានបើកការវាយប្រហារលើរោងចក្រហ្គាស Sudzha នៅតំបន់ Kursk ដោយបំផ្លាញបំពង់បង្ហូរឧស្ម័នដ៏សំខាន់មួយ ដែលធ្លាប់ផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប។

(រូបថត៖ ING)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានីយនេះគឺជាផ្នែកមួយនៃបំពង់បង្ហូរឧស្ម័ន Urengoy-Pomary-Uzhgorod ដែលធ្លាប់ផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅ EU ឆ្លងកាត់ទឹកដីអ៊ុយក្រែន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយសូម្បីតែពេលអ៊ុយក្រែន វាយកាន់កាប់ទីនោះបានកាលពីខែសីហាឆ្នាំមុន ក៏លំហូរមិនបញ្ឈប់ដែរ។

ពាក់ព័ន្ធការវាយប្រហារនេះ រុស្ស៊ីមិនបញ្ជាក់ឡើយថាតើទំហំនៃការខូចខាតធំកម្រិតណា ឬថាតើអ៊ុយក្រែន ប្រើអាវុធអ្វីដើម្បីវាយប្រហារ ខណៈទីក្រុងកៀវ ក៏មិនទាន់និយាយអ្វីដែរ ជុំវិញរឿងនេះ។

(រូបថត៖ AP)

ការវាយប្រហារនេះទៀតសោត កើតឡើងបន្ទាប់ពីប្រធានធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន យល់ព្រមតាមសំណើរបស់មេដឹកនាំអាមេរិក ដូណាល់ ត្រាំ ក្នុងការឈប់បាញ់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរយៈពេល៣០ថ្ងៃ ទោះមិនព្រមលើបទឈប់បាញ់ពេញលេញក៏ដោយ។

យ៉ាងណា មិនយូរប៉ុន្មាន រុស្ស៊ី នៅតែបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបញ្ជូនដ្រូនជាង ១៧០គ្រឿងទៅបាញ់ភាគខាងកើតប្រទេសអ៊ុយក្រែន បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ថែមទាំងបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅថែមទៀតផង។

(រូបថត៖ AP)

យោងតាមប្រភពព័ត៌មានពីអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមីនាឆ្នាំ២០២៥, មនុស្ស២នាក់ត្រូវបាត់បង់ជីវិតនិងច្រើននាក់ទៀតរងរបួស ពេលរុស្ស៊ីទម្លាក់គ្រាប់បែកជាង៣០គ្រាប់លើតំបន់ Sumy និង Kharkiv ចំណែកនៅទីប្រជុំជន Kropyvnytsky ឯណោះ មនុស្ស១០នាក់ក៏រងរបួសផងដែរ ដោយក្នុងនោះមានកុមារចំនួន១០នាក់។

កងទ័ពអាកាសអ៊ុយក្រែនអះអាងថា ដ្រូនរុស្ស៊ីចំនួន៧៥គ្រឿង ត្រូវខែលការពារអាកាសបាញ់ទម្លាក់ ខណៈ៦៣គ្រឿងទៀតត្រូវទម្លាក់ដោយប្រព័ន្ធរំខានអេឡិចត្រូនិក ឬបាត់សញ្ញា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទោះសន្យាឈប់បាញ់ ក៏ ពូទីន នៅតែបញ្ជូនដ្រូនជាង១៧០គ្រឿង ទៅវាយប្រហារអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម