Connect with us

កីឡា

Ronaldo ថា ព័រទុយហ្គាល់ នៅសល់ ៩០ នាទីទៀត ដើម្បីផ្តួល ដាណឺម៉ាក វិញ

បានផុស

នៅ

ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo នៅតែមានភាពជឿជាក់ ក្នុងការវាយបក ដាណឺម៉ាក សម្រាប់ប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពាន Nations League វិញ បន្ទាប់ពីក្រុម បញ្ចខែល បរាជ័យនៅជើងទី ១ កាលពីយប់មិញ។

កីឡាករ Cristiano Ronaldo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែ មីនា នេះ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានជួបគ្នាជាមួយក្រុម ដាណឺម៉ាក នៅក្នុងការប្រកួតជើងទី ១ វគ្គ ៨ ក្រុមពានរង្វាន់ Nations League ខណៈនៅក្នុងការប្រកួតនោះ ក្រុមរបស់លោក Roberto Martinez គឺធ្វើពុំបានល្អនោះទេ ដោយចាញ់ក្រុម ដាណឺម៉ាក ក្នុងលទ្ធផល ១ ទល់នឹង ០ ដែលជាការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Rasmus Hojlund នៅនាទីទី ៧៨។

ទិដ្ឋភាពប្រកួត

ក្រោយបញ្ចប់ការប្រកួតនេះភ្លាម Ronaldo បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ « ពួកយើងមាន ៩០ នាទីទៀត ដើម្បីបង្ហាញថា ពួកយើងជានរណា ហើយនរណានឹងឈ្នះ។ តស់ឆ្ពោះទៅមុខបន្តទៀត»។

សារបង្ហោះរបស់ Ronaldo

សូមបញ្ជាក់ថា ការប្រកួតជើងទី ២ រវាងក្រុមទាំង ២ នឹងធ្វើឡើងនៅប្រទេស ព័រទុយហ្គាល់ វិញម្តង គឺនៅថ្ងៃ ចន្ទ ទី ២៤ ខែ​មីនា ឆ្នាំ​២០២៥៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ នាទីute មុន

លោក​ អោក​ សំនាង​៖ ខាង​ព្រែកអញ្ចាញ​មាន​អ្នក​គាំទ្រ​ហាត់​តេក្វាន់ដូ​ ITF ច្រើន​កាត់បន្ថយ​លេង​ទូរស័ព្ទ​

កីឡា២ នាទីutes មុន

Ronaldo ថា ព័រទុយហ្គាល់ នៅសល់ ៩០ នាទីទៀត ដើម្បីផ្តួល ដាណឺម៉ាក វិញ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

កូរ៉េ​ខាង​ជើង អួត​ថាធ្វើ​តេស្ត​មីស៊ីល​ប្រឆាំង​យន្តហោះ​ដោយ​ជោគជ័យ

ព័ត៌មានជាតិ១២ នាទីutes មុន

សមាគមធនាគារ​បញ្ជាក់​ពីស្ថានភាព​បំណុល​នៅ​កម្ពុជា ខណៈ​ខេត្ត​​ក្រុង​ ៣ មាន​អត្រាកម្ចី​ខ្ពស់ជាង​គេ

សន្តិសុខសង្គម១៥ នាទីutes មុន

ស្រវឹងស្រាដើរគោះទ្វារផ្ទះគេ ពេលម្ចាស់ផ្ទះចេញមកសួរនាំ បម្រុងប្រើហិង្សា ត្រូវពលរដ្ឋឃាត់ឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម