Connect with us

សន្តិសុខសង្គម

ស្រវឹងស្រាដើរគោះទ្វារផ្ទះគេ ពេលម្ចាស់ផ្ទះចេញមកសួរនាំ បម្រុងប្រើហិង្សា ត្រូវពលរដ្ឋឃាត់ឲ្យសមត្ថកិច្ច

បានផុស

នៅ

បុរស​ម្នាក់ ស្រវឹង​ស្រា​មក​គោះ​ទ្វារ​ផ្ទះ​អ្នក​ជិតខាង ត្រូវ​បាន​ម្ចាស់ផ្ទះ​ចេញ​មក​សួរនាំ​បែរជា​ថា​អត់​ដឹង ហើយ​ឈ្លោះប្រកែក​គ្នា និង​យក​កាំបិតបុ័ងតោ​បម្រុង​ប្រើ​អំពើ​ហិង្សា តែ​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩ និង ៤០ នាទី យប់​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ ២០២៥ នៅ​ផ្លូវ​បេតុង ភូមិ​ផ្សារ​បឹង​ឈូក សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ដែល​ត្រូវ​បាន​បុរស​ម្នាក់​មក​គោះទ្វារ បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ គាត់​បាន​ឮ​សំឡេង​គោះទ្វារ​នៅ​ខាងក្រៅ។ បន្ទាប់មក​គាត់​ចេញ​មក​ខាងក្រៅ ឃើញ​បុរស​ម្នាក់ នៅ​ខាង​មុខ​ផ្ទះ​គាត់។ បន្ទាប់​មក​ទៀត គាត់​បាន​សួរនាំ​ថា «នរណា​គោះ​ទ្វារផ្ទះ​ខ្ញុំ ហើយ​មាន​ការ​អី?» លុះ​បន្ទាប់មក​បុរស​ម្នាក់​ខាង​លើ​និយាយ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​ប្រាប់​ថា «អត់​ដឹង​ទេ មិន​ដឹង​នរណា​គោះទ្វារ​ផង»។

ប្រភព​ដដែល​បន្ត​ថា រូប​គាត់(​ម្ចាស់ផ្ទះ​) បាន​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​ឃើញ​បុរស​ម្នាក់​ខាងលើ​ជា​អ្នក​គោះ​ទ្វារផ្ទះ ហើយ​ក៏បាន​ឈ្លោះប្រកែក​គ្នា។ ក្នុងនោះ​ភាគី​បុរស​ម្នាក់​ខាង​លើ​មក​រក​រឿង​លើ​រូប​គាត់​ដែល​ជា​ម្ចាស់ផ្ទះ ហើយ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅវិញ​បាត់​ទៅ។ លុះ​មួយសន្ទុះ​ក្រោយមក ប្រពន្ធ​បុរស​ខាង​លើ​បាន​មក​សុំទោស។ ក្រោយមក​បុរស​ខាង​លើ ស្រាប់តែ​មក​ឈ្លោះប្រកែក​ម្តង​ទៀត ដោយ​លាក់​កាំបិត​ក្នុង​អាវ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់ ហើយ​ឃាត់​ភ្លាមៗ ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ដើម្បី​យក​ទៅ​សួរនាំ។

ក្រោយពេល​កើតហេតុ ម្ចាស់ផ្ទះ ព្រមទាំង​ក្រុម​គ្រួសារ បាន​នាំគ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម