Connect with us

KPT+

រឿង ៧ យ៉ាង​ដែល​បុគ្គល​ជោគជ័យ​ម្នាក់ៗ​មាន​លក្ខណៈ​ដូចគ្នា

បានផុស

នៅ

ភាព​ជោគជ័យ​តែង​កើតមាន​ ដោយសារ​តែ​សកម្មភាព​ដែល​យើងតែងតែ​ធ្វើ​ជាប្រចាំ​។ ជា​ពិសេស​បុគ្គល​ជោគជ័យ​ ពួកគេ​តែង​ធ្វើ​សកម្មភាព​ដូចគ្នា​ និង​មើល​គ្នា​ជា​គំរូ​ជានិច្ច។

នេះ​ជា​រឿង ៧ យ៉ាង​ ដែល​បុគ្គល​ជោគជ័យ​គ្រប់គ្នា​ មាន​លក្ខណៈ​ដូចគ្នា៖

១. ដឹង​ថា​ពេល​ណា​ត្រូវ​នៅ​ ឬ​ត្រូវ​ចាកចេញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ជោគជ័យ​ដឹង​ច្បាស់​ថា​ តើ​ពេលណា​ពួកគេ​គួរ​ផ្លាស់ប្ដូរ​បុគ្គលិក ​ឬ​ក្រុមហ៊ុន​របស់​ពួកគេ។ ពួកគេ​មាន​វិចារណញ្ញាណ​ល្អ ​ហើយ​មិន​ខ្លាច​ក្នុង​ការ​ធ្វើការ​ជ្រើសរើស​ ទោះបី​មាន​ការ​ប្រឆាំង​នឹង​កម្លាំង​ក៏​ដោយ។

. ធ្វើ​ច្រើន​ជាង​អ្វី​ដែល​បាន​ស្នើសុំ

ពួកគេ​ចាត់​ទុក​ការ​ពិពណ៌នា​ការងារ​របស់​ពួកគេ ​គ្រាន់​តែ​ជា​ការ​ចាប់ផ្ដើម ​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ជាមួយ​ការងារ។ បន្ទាប់ពី​​បាន​បំពេញ​ភារកិច្ច​ចាំបាច់​រួច​ ពួកគេ​តែងតែ​ស្នើសុំ​ឲ្យទទួល​យក​គម្រោង​ជាច្រើន​ទៀត​ ដែល​ប្រឈម​នឹង​ខ្លួនឯង ទោះបី​វា​មាន​ភាព​​ស្មុគស្មាញ​ក៏​ដោយ។

សុខចិត្ត​​បរាជ័យ​ដើម្បី​ទទួល​​បាន​ជោគជ័យ

មនុស្ស​ជោគជ័យ​ទាំង​អស់​ដឹង​ថា ​វា​មិន​ងាយស្រួល​នោះ​ទេ​ ហើយ​ពួកគេ​ត្រូវ​បរាជ័យ​​​ ច្រើន​ជាង​អ្វី​ដែល​នឹង​ទទួល​ជោគជ័យ។ ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការ​រៀន​សូត្រ​ពី​ការ​បរាជ័យ​នីមួយៗ ​ព្រោះ​វា​នឹង​ជួយ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​កាន់​តែ​ប្រសើរ​ ដែល​អាច​នាំ​ទៅ​រក​ភាព​ជោគជ័យ​ នៅ​ពេល​ក្រោយ។ ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ បោះបង់​ចោល​ការ​តស៊ូ។

៤. ចូលចិត្ត​បង្កើត​សំណាង​ឲ្យ​ខ្លួនឯង

សំណាង​កើត​ចេញ​ពី​ការ​ខិតខំ​ធ្វើការ​តាម​ពេល​វេលា​ និង​កំណត់​ទីតាំង​ខ្លួន​ឯង ​ឲ្យ​ទទួល​បាន​ជោគជ័យ​។ ពួកគេ​នឹង​ធ្វើ​យ៉ាងហោចណាស់​មួយ​រឿង​រាល់ថ្ងៃ​ ហើយ​ដាក់​ខ្លួន​ឯង​​ឲ្យកាន់​តែ​ប្រសើរ​ឡើង​ ដើម្បី​ទទួល​បាន​សំណាង​ បន្ទាប់មក​ប្រើ​សំណាង​នោះ​​ឲ្យ​រីកចម្រើន។

. កំណត់​គោលដៅ​ពិត​ប្រាកដ​​ដែល​អាច​សម្រេច​បាន

មនុស្ស​ជោគជ័យ​ភ្ញាក់​ពី​ព្រលឹម​ ហើយ​រៀបចំ​ផែនការ​របស់​ពួកគេ​ ខណៈ​ពេល​ដែល​មនុស្ស​ដែល​មិន​ជោគជ័យ​កំពុង​ស្វែង​រក​វិធី​ដែល​ពួកគេ​ត្រូវ​ធ្វើ​បន្ទាប់។ គោលដៅ​របស់​ពួកគេ​ត្រូវ​ផ្ដោត​អារម្មណ៍​ និង​តម្រឹម​ទៅ​រក​ភាព​ខ្លាំង​របស់​ពួកគេ។
ពួកគេ​ដឹង​ពី​អ្វី​ដែល​ពួកគេ​មាន​សមត្ថភាព​ ហើយ​នឹង​វិនិយោគ​រាល់​ការ​ខិតខំ ដើម្បី​ជៀសវាង​ភាព​ទន់ខ្សោយ​របស់​ពួកគេ។

៦. ទទួល​ខុសត្រូវ​ចំពោះ​ខ្លួនឯង​និង​សកម្មភាព

ពួកគេ​មិន​ពឹងផ្អែក​លើ​មនុស្ស​ផ្សេង​ទៀត ​ក្នុង​គោលបំណង​ដើម្បី​បំពេញ​ការងារ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ ពួកគេ​តែង​សម្លឹង​មើល​ផ្នែក​ខាង​ក្នុង​ ហើយ​ព្យាយាម​រក​ដំណោះស្រាយ។ ប្រសិន​បើ​ពួកគេ​ធ្វើ​ខុស​ពួកគេ​ជា​ម្ចាស់​លើ​វា​ហើយ​គិត​ភ្លាមៗ​ ពី​វិធី​ដែល​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង ​នៅ​លើក​ក្រោយ​ ដោយ​មិន​ធ្វើ​កំហុស​ដដែល​ពីរ​ដង។

. សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​ទីផ្សារ

អ្នក​ជោគជ័យ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ខ្លួន​គេ​ ឡើង​វិញ​ ដើម្បី​ឱ្យ​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ពិភព​ជំនួញ។
ពួកគេ​យល់​ថា​ អ្នក​នៅ​ទ្រឹង​និង​មិន​អើពើ​នឹង​និន្នាការសង្គម​នោះ ​នឹង​ត្រូវ​ទុក​ចោល។ ពួកគេ​បង្កើត​គំនិត​ថ្មីៗ​ជានិច្ច​ ដើម្បី​ស្វែងរក​របស់​ធំ​ បន្ទាប់​និង​ទទួល​បាន​ជំនាញ​ថ្មីៗ​បន្ថែម​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កំហុស​នៃ​ការ​ចំណាយ​មួយ​ចំនួន​ដែល​ថៅកែៗ​គួរ​ចាប់អារម្មណ៍

ចុចអាន៖មេរៀនជីវិតដ៏មានតម្លៃទាំង ៨ ក្នុងរឿង “Moana”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម