Connect with us

កីឡា

អតីតមិត្តរួមក្រុម Ronaldo នៅ Man United ម្នាក់ ជ្រើសរើស Leo Messi ល្អជាង

បានផុស

នៅ

អតីតខ្សែបម្រើប្រយុទ្ធរបស់ Manchester United កីឡាករ Juan Mata បានសារភាពត្រង់ៗ ដោយបានជ្រើសរើស Lionel Messi ល្អជាង Cristiano Ronaldo ដែលជាអតីតមិត្តរួមក្រុមរបស់ខ្លួន។

Ronaldo និង Leo Messi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Juan Mata ធ្លាប់លេងក្នុងក្រុមជាមួយ Ronaldo នៅ Man United បានរយៈ ១ រដូវកាល គឺនៅក្នុងរដូវកាល ២០២១-២០២២ ហើយក្រោយមកខ្សែបម្រើសញ្ជាតិ អេស្ប៉ាញ វ័យ ៣៦ ឆ្នាំរូបនេះក៏បានផ្លាស់ទៅកាន់ក្លិប Galatasaray។ ចំណែក CR7 វិញ បានចាកចេញពីទឹកដី Old Trafford ដូចគ្នា ផ្លាស់ទៅកាន់ក្លិប Al-Nassr នៅខែ មករា ឆ្នាំ ២០២៣។

Juan Mata និង Cristiano Ronaldo

ទោះបីយ៉ាងណាក៏ដោយ នៅពេលគេឱ្យប្រៀបធៀប ថា នរណាល្អជាងគេរវាង Messi និង Ronaldo ភ្លាមនោះ Mata បានឆ្លើយតបទៅវិញដោយមិនលាក់លាមថា៖ «ខ្ញុំស្រឡាញ់របៀប ដែល Messi លេង។ ខ្ញុំធ្លាប់បានលេងជាមួយ Ronaldo ហើយគាត់គឺជាកីឡាករមិនគួរឱ្យជឿ ប៉ុន្តែខ្ញុំជ្រើសរើស Messi»៕

Juan Mata

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម