ព័ត៌មានអន្ដរជាតិ
ក្ដៅៗ! រដ្ឋអាជ្ញាកូរ៉េខាងត្បូងរឹបអូស និងដាក់ដេញថ្លៃផ្ទះរបស់អតីតប្រធានាធិបតីលោកស្រី Park Geun-hye
រដ្ឋអាជ្ញាកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះបានរឹបអូសផ្ទះរបស់អតីតប្រធានាធិបតីលោកស្រី Park Geun-hye ហើយនឹងដាក់ដេញថ្លៃវា បន្ទាប់ពីលោកស្រីខកខានមិនបានបង់ប្រាក់ពិន័យចំនួន ១៩ លានដុល្លារពីបទពុករលួយ ។
លោកស្រី Park ត្រូវបានចោទប្រកាន់ក្នុងឆ្នាំ ២០១៧ បន្ទាប់ពីការតវ៉ាប្រឆាំងនឹងអំពើពុករលួយផ្តោតលើការចោទប្រកាន់ដែលលោកស្រីបានអនុញ្ញាតឲ្យមិត្តភក្តិជិតស្និទ្ធជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់ជាតិ ហើយត្រូវបានជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំពីបទទទួលសំណូក និងរំលោភអំណាច ។
តំណាងការិយាល័យរដ្ឋអាជ្ញាប្រចាំនៅក្រុងសេអ៊ូលបានប្រាប់ AFP ថា លោកស្រីមិនបានបង់ប្រាក់ពិន័យសរុបចំនួន ២១.៥ ពាន់លានវ៉ុនតាមការកំណត់កាលពីខែមុន ហើយអាជ្ញាធរបានរឹបអូសយកផ្ទះរបស់លោកស្រី Park” ។
លោកបានបន្ថែមថា ពួកគេបានស្នើសុំឲ្យអ្នកទទួលជាផ្លូវការលក់វានៅឯការដេញថ្លៃជាសាធារណៈ ។
ផ្ទះពីរជាន់របស់លោកស្រី Park នៅក្នុងសង្កាត់អ្នកមាននៅភាគខាងត្បូងទីក្រុងសេអ៊ូលត្រូវបានគេប៉ាន់ស្មានតម្លៃ ២.៨ ពាន់លានវ៉ុន នៅពេលតុលាការបង្កកទ្រព្យសម្បត្តិរបស់លោកស្រីនៅឆ្នាំ ២០១៨ ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ។
រួមទាំងការរំលោភច្បាប់បោះឆ្នោតរយៈពេលពីរឆ្នាំជាប់គ្នាផងដែរនោះលោកស្រី Park ជាប្រធានាធិបតីស្ត្រីដំបូងបង្អស់របស់ប្រទេសប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២២ ឆ្នាំ ហើយលោកស្រីអាចនឹងឈានដល់វ័យ ៨០ ឆ្នាំប្រសិនបើលោកស្រីបញ្ចប់ការកាត់ទោសពេញលេញ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះអតីតប្រធានាធិបតីដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន ៤ នាក់ហើយត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ នៅពេលគូប្រជែងនយោបាយរបស់ពួកគេបានធ្វើទៅជាប្រធានាធិបតីនៅឯសេតវិមាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ តុលាការកាត់ទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង ជាប់ពន្ធនាគារ ២០ ឆ្នាំ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត