Connect with us

កីឡា

មជ្ឈដ្ឋាន​ប្រដាល់​សកល​៖ សម្ដែង​ការ​អបអរ​ឡើង​វិញ​ក្រោយ​​ដាក់​ឲ្យ​​ប្រកួត​កីឡា​អូឡាំពិក​នៅ​សហរដ្ឋអាមេរិក

បានផុស

នៅ

មជ្ឈដ្ឋាន​ប្រដាល់​សកល​ជុំ​វិញ​ពិភពលោក​ រួម​ទាំង​សហព័ន្ធ​ប្រដាល់​កម្ពុជា​ផង​នោះ​ បាន​សម្ដែង​ការ​ត្រេកអរ​ជា​ខ្លាំង​ក្រោយ​ប្រភេទ​កីឡា​មួយ​នេះ​ត្រូវ​ដាក់​បញ្ចូល​ឲ្យ​ប្រកួត​ឡើង​វិញ​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​ឯ​សហរដ្ឋអាមេរិក​ ឆ្នាំ​២០២៨​ ខាង​មុខ​នេះ។​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ប៊ុយ​ សុភ័ណ្ឌ​ ប្រធាន​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​សម្រេច​ដាក់​បញ្ចូល​ឲ្យ​ប្រដាល់​សកល​បាន​ប្រកួត​ឡើង​​វិញ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ ឆ្នាំ​២០២៨​ ខាង​មុខ​នេះ​គឺ​រឿង​សំខាន់​សម្រាប់​សហព័ន្ធ​ជុំ​វិញ​ពិភពលោក​។​

ព្រឹត្តិការណ៍​អូឡាំពិក​ជា​ការ​ប្រកួត​កម្រិត​ខ្ពស់​បំផុត​ និង​ជា​ក្ដី​ស្រមៃ​របស់​កីឡាករ​ កីឡា​ការិនី​គ្រប់​រូប​ចង់​ចូលរួម​បាន​ប្រកួត​ប្រជែង​ ពិសេស​ការ​ដណ្ដើម​មេដាយ​ក្នុង​កម្មវិធី​នេះជូន​ប្រទេស​ជាតិ​របស់​ខ្លួន។​ មួយ​វិញ​ទៀត​ការ​ដាក់​បញ្ចូល​ឡើង​វិញ​នេះ​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ​តាម​រយៈ​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​អូឡាំពិក​លើ​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​ប្រដាល់​កាន់​តែ​មាន​ភាព​ល្បីល្បាញ​ឈាន​ទៅ​មុខ។​

បញ្ជាក់​ដែរ​ថា​ ប្រភេទ​កីឡា​ប្រដាល់​សកល​ត្រូវ​បាន​ដាក់​បញ្ចូល​ឲ្យ​ប្រកួត​ឡើង​នៅ​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ ឯ​សហរដ្ឋអាមេរិក​ ឆ្នាំ​២០២៨​ បន្ទាប់​ពី​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី២០​ ខែ​មីនា​ ឆ្នាំ​២០២៥​ នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម