ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ជនណាដែលបំផ្លាញក្រុមហ៊ុន Tesla អាចជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា បុគ្គលដែលបានបំផ្លាញយានជំនិះ ឬគ្រឿងបរិក្ខាររបស់ក្រុមហ៊ុន Tesla អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។

លោក ត្រាំ បានធ្វើសេចក្តីប្រកាសនេះនៅថ្ងៃសុក្រទី២១ខែមីនាឆ្នាំ២០២៥តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Truth Social ដោយបញ្ជាក់ថា៖ «ជនណាដែលត្រូវគេចាប់ថាបានបំផ្លាញក្រុមហ៊ុន Tesla នឹងមានឱកាសខ្ពស់ក្នុងការជាប់គុករហូតដល់២០ឆ្នាំ ហើយក្នុងនោះរួមទាំងអ្នកផ្តល់មូលនិធិផងដែរ។ យើងកំពុងស្វែងរកអ្នក»។
ការកត់សម្គាល់ទាំងនេះ កើតឡើងចំពេលមានការកើនឡើងនៃឧប្បត្តិហេតុហិង្សាដែលផ្តោតលើក្រុមហ៊ុនចែកចាយរបស់ Tesla ស្ថានីយ៍សាកថ្ម និងយានយន្តនៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ការវាយប្រហារ ត្រូវបានគេរាយការណ៍ថាជាប់ទាក់ទងទៅនឹងការតវ៉ាប្រឆាំងនឹងការចូលរួមរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅក្នុងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់រដ្ឋបាលលោក ត្រាំ ដែលបានអនុវត្តការកាត់បន្ថយការងារ និងថវិការដ្ឋដ៏ច្រើនសម្បើម។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកស្រី Pam Bondi បានចាត់ទុកសកម្មភាពទាំងនេះថាជា «អំពើភេរវកម្មក្នុងស្រុក» ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការកាត់ទោសអ្នកដែលត្រូវទទួលខុសត្រូវ។ ក្នុងពេលថ្មីៗនេះ បុគ្គលបីរូបត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការវាយប្រហារលើអចលនទ្រព្យ Tesla ក្នុងរដ្ឋ Colorado រដ្ឋ Oregon និងរដ្ឋ South Carolina។ ការចោទប្រកាន់រួមមាន ការគប់ដបសាំង និងប្រើប្រាស់អាវុធ ដើម្បីធ្វើឲ្យខូចបរិក្ខាររបស់ក្រុមហ៊ុន Tesla ជាមួយនឹងការដាក់ទោសទណ្ឌដែលអាចជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។
ចលនាប្រឆាំងដែលគេដាក់ឈ្មោះឲ្យថា «Tesla Takedown» ដំបូងឡើយត្រូវបានបង្កើតឡើងដោយតារាសម្តែង Alex Winter ហើយវាជាការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងទំនាក់ទំនងនយោបាយរបស់លោក Musk។ យ៉ាងណា នៅអំឡុងពេលធ្វើការតវ៉ា គេសង្កេតឃើញមានក្រុមមួយចំនួនបានប្រើវិធានការហិង្សា ដោយហេតុនេះតម្រូវឲ្យមានការត្រួតពិនិត្យរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)៕

ដោយ៖ ឈាង

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ