Connect with us

កីឡា

Man United សម្លឹងឃើញខ្សែប្រយុទ្ធឆ្នើម ៥ នាក់ មកជំនួស Hojlund និង Zirkzee

បានផុស

នៅ

ការចុះកុងត្រាយកខ្សែប្រយុទ្ធកណ្តាលថ្មី គឺជាផែនការដ៏ធំរបស់អ្នកចាត់លោក Ruben Amorim នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ បន្ទាប់ពីរដូវកាល ២០២៤-២០២៥ នេះ Manchester United មានបញ្ហាកីឡាកររបួស​ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​ពិបាក។

លោក Ruben Amorim
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Man UTD បច្ចុប្បន្នមានខ្សែប្រយុទ្ធកណ្តាល ២ នាក់ គឺ Rasmus Hojlund និង Joshua Zirkzee ប៉ុន្តែអ្នកទាំង ២ ធ្វើពុំសូវបានល្អទាល់តែសោះសម្រាប់ក្រុម។ Hojlund ទើបតែរកបាន ១ គ្រាប់គត់ ក្នុងការប្រកួត ២២ ប្រកួតចុងក្រោយ។ ចំណែក Zirkzee វិញ ចាប់តាំងពីចូលរួមជាមួយបិសាចក្រហមនៅរដូវកាលនេះ រូបគេទើបតែរកបាន ៣ គ្រាប់​​ប៉ុណ្ណោះនៅក្របខណ្ឌ Premier League។

ជុំវិញបញ្ហានេះ ធ្វើឱ្យលោក Amorim គិតគូរខ្លាំងមែនទែន ដើម្បីកែប្រែក្រុមឱ្យល្អឡើងវិញនៅរដូវកាលក្រោយ។ ក្នុងនោះបើតាមការចុះផ្សាយដោយសារព័ត៌មានបរទេស បានឱ្យដឹងថា បុរសសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំ បានសម្រិតសម្រាំងខ្សែប្រយុទ្ធ ៥ នាក់ទៅក្នុងបញ្ជីនាំចូលរបស់ខ្លួន រួមមាន ខ្សែប្រយុទ្ធរបស់ Ipswich Town កីឡាករ Liam Delap, ខ្សែប្រយុទ្ធរបស់ Sporting Lisbon កីឡាករ Viktor Gyokeres, ខ្សែប្រយុទ្ធរបស់ Eintracht Frankfurt កីឡាករ Hugo Ekitike, ខ្សែប្រយុទ្ធរបស់ RB Leipzig កីឡាករ Benjamin Sesko និងចុងក្រោយគឺ Victor Osimhen ដែលកំពុងត្រូវបាន Napoli ដាក់ឱ្យ Galatasaray ខ្ចីជើង៕

កីឡាករ Liam Delap
កីឡាករ Viktor Gyokeres
កីឡាករ Hugo Ekitike
កីឡាករ Benjamin Sesko
Victor Osimhen

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ All Football

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម