ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលអឺរ៉ុប៖ ពន្ធពាណិជ្ជកម្មនឹងជំរុញអតិផរណាតំបន់ចាយប្រាក់អឺរ៉ូ
ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ច និងអតិផរណានៃតំបន់ចាយប្រាក់អឺរ៉ូ ហើយសម្ពាធតម្លៃដែលជំរុញដោយពន្ធរំពឹងថានឹងកើនឡើង។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ Euronews។

ថ្លែងក្នុងសវនាការសភាអ៊ឺរ៉ុប លោកស្រី Lagarde បានទទួលស្គាល់ថា ខណៈអតិផរណានៅតែស្ថិតក្នុងគន្លងតាមការរំពឹងទុក ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មកើនឡើង ជាពិសេសបណ្តាលមកពីការផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលអាចរំខានដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ និងបញ្ឆេះកំណើនតម្លៃ។
លោកស្រីបាននិយាយថា៖ «ជម្លោះពាណិជ្ជកម្មធ្វើឱ្យប៉ះពាល់ដល់កំណើន និងសុខុមាលភាពសកល» ដោយបន្តព្រមានថា ពន្ធសងសឹក និងការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ អាចនាំឱ្យមានការចំណាយខ្ពស់សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់អឺរ៉ុប។
មន្រ្តីអឺរ៉ុបរូបនេះ បានបន្ថែមថា រលកពន្ធថ្មីអាចជំរុញឱ្យអតិផរណាកើនឡើងដល់ទៅ ០,៥ ភាគរយ ដែលនេះនឹងធ្វើឱ្យមានការស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ ECB ក្នុងការរក្សាស្ថិរភាពតម្លៃ ខណៈធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចផងដែរ។

លោកស្រី Lagarde បានកត់សម្គាល់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញគោលនយោបាយផ្សេងៗ ដែលបង្កជាភាពមិនប្រាកដប្រជាដល់ពាណិជ្ជកម្មសកល។
ហានិភ័យដ៏ធំបំផុតមួយនោះ គឺលទ្ធភាពនៃពន្ធខ្ពស់របស់សហរដ្ឋអាមេរិកលើការនាំចេញរបស់អឺរ៉ុប។ ការវិភាគរបស់ ECB បានបង្ហាញថា ពន្ធ ២៥ ភាគរយ លើទំនិញអឺរ៉ុបនឹងកាត់បន្ថយកំណើន GDP របស់តំបន់ចាយប្រាក់អឺរ៉ូប្រហែល ០,៣ ភាគរយ ក្នុងឆ្នាំដំបូង។ ប្រសិនបើ សហភាពអឺរ៉ុបសងសឹកនោះ តួលេខនេះអាចកើនឡើងដល់ ០,៥ ភាគរយ។
សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើង ០,៩ ភាគរយ ក្នុងឆ្នាំ ២០២៤ ធៀបនឹងកំណើន ០,៤ ភាគរយ នៅឆ្នាំ ២០២៣៕

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ