សន្តិសុខសង្គម
លោក ប៊ុន ផាក ទទួលស្គាល់កំហុស និងយល់ព្រមធ្វើកិច្ចសន្យាពាក់ព័ន្ធការផ្សព្វផ្សាយបំភ្លៃពាក្យ សន្តិភាព
បន្ទាប់ពីចូលខ្លួនបំភ្លឺតាមការកោះហៅរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ លោក ប៊ុន រស្មី ហៅ ប៊ុន ផាក ឬត្រូវបានគេស្គាល់តាមបណ្ដាញសង្គមថា ជាគ្រូជោគជ័យ បានទទួលស្គាល់កំហុស និងយល់ព្រមធ្វើកិច្ចសន្យា និងបញ្ឈប់ការផ្សព្វផ្សាយខ្លឹមសារដែលមិនបានយល់ពីអត្ថន័យនៃសន្តិភាព។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់មុននេះបន្តិចថា ក្រោយពីសាកសួរ និងទទួលស្គាលកំហុក និងដោយទទួលបានការអនុញាតពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុញាតឲ្យលោក ប៊ុន រស្មី ហៅ ប៊ុន ផាក ត្រឡប់ទៅផ្ទះវិញផងដែរ។

គួររំលឹកថា បុគ្គលឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក ដែលគេស្គាល់ថា ជាគ្រូជោគជ័យ និងអ្នកសម្បូរទ្រឹស្ដិ កាលពីពេលថ្មីៗនេះបានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួនដោយបានលើកឡើងថា «កំចាត់ក្មេងទំ និងចោរប្លន់ឲ្យបានទៅ ទើបអាចនិយាយបានថា យើងមានសន្តិភាព។
ក្រោយបង្ហោះសំណេរនេះឡើង មានមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ទៅលើបុគ្គលរូបនេះ ហើយខ្លះទៀតក៏បានលើកឡើងថា បុគ្គលរូបនេះមិនទាន់យល់ពាក្យ សន្តិភាព។

លោកឧត្ដមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបានឃើញនូវការបង្ហោះរបស់បុគ្គលឈ្មោះ ប៊ុន ផាក ក៏បានបញ្ជាឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញបុគ្គលរូបនេះមកបំភ្លឺផងដែរ៕
អត្ថបទ៖ សុខុម


-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ