ព័ត៌មានអន្ដរជាតិ
សមាជិកណាតូមួយប្រទេស ប្រឆាំងសំណើរបស់អឺរ៉ុប ក្នុងការបង្កើនជំនួយយោធា ឲ្យទៅអ៊ុយក្រែន
សមាជិកណាតូមួយប្រទេសគឺហុងគ្រី បានចេញមុខជំទាស់ចំពោះការអំពាវនាវរបស់អឺរ៉ុប ដែលសុំឲ្យបង្កើនការផ្តល់ជំនួយយោធាទៅកាន់ប្រទេសអ៊ុយឲ្យកាន់តែច្រើន។

កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមីនាឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក, គណៈកម្មការអឺរ៉ុប (EC) បានចេញសេចក្តីប្រកាសរួម ដោយអំពាវនាវឲ្យមានការបង្កើនលំហូរជំនួយយោធាដល់អ៊ុយក្រែន ទាំងដែលគ្មានការគាំទ្រជាឯកច្ឆ័ន្ទពីសំណាក់មេដឹកនាំ EU។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban និយាយថា «ខ្ញុំបានវេតូលើសេចក្តីប្រកាសរួម ទាក់ទងនឹងអ៊ុយក្រែន ពីព្រោះយើងមិនអាចគាំទ្រជំហររួមណាមួយ មុនពេលប្រជាជនហុងគ្រីបង្ហាញមតិរបស់ពួកគេ លើបញ្ហាអ៊ុយក្រែននោះទេ»។

ការប្រឆាំងរបស់លោក Orban នេះ ត្រូវគេមើលឃើញថា លោកនៅតែប្រកាន់ជំហរគាំទ្រសន្តិភាពលើបញ្ហារុស្ស៊ី-អ៊ុយក្រែន ផ្ទុយពីអ្វីដែលលោកយល់ថាជាវិធីសាស្រ្តគាំទ្រសង្គ្រាម របស់ EU ហើយលោកតែងអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំភាគីជម្លោះឲ្យចូលមកកាន់តុចរចាសន្តិភាពភ្លាមៗ។
យ៉ាងណាក្តី ជំហររបស់លោក Orban ធ្វើឲ្យប្រទេសជាសមាជិក EU មួយចំនួនមិនពេញចិត្តឡើយ ជាក់ស្តែងរដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានរិះគន់ការវេតូម្តងហើយម្តងទៀតរបស់ហុងគ្រីលើវិធានការគោលនយោបាយការបរទេស EU ដោយអះអាងថា សកម្មភាពបែបនេះធ្វើឲ្យមនុស្សបាត់បង់ជីវិតច្រើនឡើងៗ។

តាមពិតទៅ កាលពីដើមខែនេះ លោក Orban បានវេតូលើសំណើជំនួយយោធារបស់ EU ទៅឲ្យទីក្រុងកៀវ មានទំហំទឹកប្រាក់ជាង ៤១លានដុល្លារអាមេរិក រួចទៅហើយ ដោយលើកហេតុផលថា ជំនួយនេះនឹងមានតែនាំឲ្យជម្លោះរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលកាន់តែយូរប៉ុណ្ណោះ។
ពាក់ព័ន្ធការផ្តល់ជំនួយនេះដែរ ទីក្រុងមូស្គូ តែងព្រមានមិនដាច់ពីមាត់ថា រាល់ការបំពាក់អាវុធរបស់លោកខាងលិចទៅឲ្យអ៊ុយក្រែន មានតែដុតភ្លើងសង្គ្រាមឲ្យបន្តឆាបឆេះកាន់តែសន្ធោសន្ធៅប៉ុណ្ណោះ ហើយនឹងនាំឲ្យខ្នងបង្អែករបស់ទីក្រុងកៀវនៅបរទេស ក្លាយជាភាគីជម្លោះដោយផ្ទាល់ថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហុងគ្រី៖ ការយកលុយទៅជួយអ៊ុយក្រែនធ្វើសង្គ្រាម ដូចបំផ្លាញអឺរ៉ុបទាំងមូល

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ