Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ប្រឌិត​​ព័ត៌មាន​មិនពិត​​​កើត​ឡើង​ច្រើន​នៅហ្វីលីពីន ជុំវិញ​រឿង​ក្តី​របស់​ Duterte ​នៅ​ ICC

បានផុស

នៅ

មាន​​​ព័ត៌មាន​​មិន​ពិត​​​និង​ប្រឌិត​ឡើង​ច្រើន​​​​​​​ជុំវិញ​​ក្រោយ​ការ​ចាប់ខ្លួន​​អតីត​​​​ប្រធាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បា​ន​វាយ​ប្រហារ​យ៉ាង​ខ្លាំងលើ​បណ្តាញ​សង្គម​​នៅ​ប្រទេស​​ហ្វីលីពីន ជាទី​ដែល​​លោក Duterte សាងភាព​ល្បី​ល្បាញ​​ក្នុងសង្គ្រាម​​ប្រឆាំង​គ្រឿងញៀន និង​​ត្រូវបាន​ចាប់​ខ្លួន​​​ពីបទ​​​​ប្រឆាំងមនុស្សជាតិ​របស់​តុលាការ​​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)​។

លោក Duterter ត្រូវសាកសួរ​លើ​កដំបូងនៅ​តុលាការ​ ICC។ ICC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ​ព័ត៌មាន South China Morning Post (SCMP) ​បាន​ផ្សាយ​ថា​ រលកនៃ​រឿង​ប្រឌិត​​​​លើ​បណ្តាញ​សង្គម​និង​អ៊ីនធឺណិតពីអ្នកគាំទ្រអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានលេចឡើងខ្លាំង​ បន្ទាប់ពីការចាប់ខ្លួន​​អតីត​​ប្រធានាធិបតី​ Duterte ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)​។

ជាមួយ​​​ការ​បញ្ចេញ​ព័ត៌មាន​មិនពិត​ទាំងនោះ ​មានក្រុមអ្នកវិភាគអះអាងថា យុទ្ធនាការព័ត៌មានមិនពិតមិនត្រឹមតែមិនអាចជួយសំណុំរឿងរបស់លោក Duterte ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់តុលាការលើការដោះលែងបណ្តោះអាសន្នរបស់គាត់​ថែមទៀតផង​។

សូម្បីតែមុនពេលយន្តហោះចាកចេញពីទីក្រុងម៉ានីលក៏ដោយ ក៏ក្រុមអ្នកស្មោះត្រង់ Duterte បានចាប់ផ្តើមផ្សព្វផ្សាយរឿងក្លែងក្លាយ រួមទាំងការអះអាងថា តុលាការកំពូលហ្វីលីពីន បានផ្តល់ការហាមឃាត់បណ្តោះអាសន្ន ដើម្បីបញ្ឈប់ការផ្ទេររបស់គាត់។​ ​

ក្រៅ​ពី​នោះ ​ក៏​មាន​​ការ​ផ្សព្វផ្សាយ​​មិនពិត​ដែលថា ​លោកស្រី Tomoko Akane ​ប្រធានចៅក្រមនៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានដោះលែង​ លោក Duterte អតីតប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥។

រូបភាព​​​វ័យ​ក្មេង​របស់​លោកស្រី Tomoko Akane ​​ដែល​​​​​ខុសឆ្ងាយ​ពី​វ័យចំណាស់​របស់​គាត់​នាពេលបច្ចុប្បន្ន​ជា​ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលបង្ហោះលើបណ្តាញសង្គម បានសរសេរថា៖«ខ្ញុំជឿជាក់​យ៉ា​ងខ្លាំង​ចំពោះ​ភាព​​ស្លូតបូត​​របស់លោក Duterte។ ជាការឆ្លើយតបចំពោះការ​អំពាវនាវដ៏ទទូច​ពី​​ប្រជាជនហ្វីលីពីន ព្រម​ទាំ​ង​ការ​អំពាវនាវរបស់មេធាវី និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ខ្ញុំបានសម្រេចចេញបញ្ជាឱ្យមានការដោះលែងរូបគាត់ នៅថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុញ្ញាតឱ្យគាត់អាចទៅធ្វើបុណ្យខួបកំណើតនៅផ្ទះរបស់គាត់។ ក្រៅ​ពី​​នេះ ខ្ញុំក៏បានណែនាំឱ្យសាលាក្តីបដិសេធបទចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​លើ​លោក​ Duterte និងឱ្យផ្តល់សេរីភាពដល់គាត់ជាបន្ទាន់»។

ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ពី​ ICC ​លើ​បណ្តាញសង្គម​។ Instagram

ការ​ចុះ​ផ្សាយ​ចុង​ក្រោយ​ពាក់​ព័ន្ធ​លោក​ Duterte លើ​គេហទំព័រ www.philstar.com បាន​អះអាង​ថា ​មេធាវី​របស់​អតីត​ប្រធានាធិបតី Rodrigo Duterte បានទទួលស្គាល់​ថា កូនក្តីរបស់​គាត់​ទំនង​ជា​មិន​វិល​ត្រឡប់​ទៅ​ប្រទេស​ហ្វីលីពីន​វិញ​ទេ ខណៈ​លោក​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​នៅ​ចំពោះ​មុខ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)។

​លោកស្រី Tomoko Akane ​ប្រធានចៅក្រមនៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដែលមាននៅលើ​គេហទំព័រ​របស់ ICC ។

តាមការ​ចុះ​ផ្សាយ​នោះ មេធាវីដែលត្រូវបានទទួលស្គាល់ដោយ ICC លោក Joel Butuyan បាននិយាយកាលពីថ្ងៃសុក្រទី២១​ខែមីនាថា លោក Duterte អាចត្រូវបានបញ្ជូនមកផ្ទះវិញក្រោមសេណារីយ៉ូពីរប៉ុណ្ណោះ គឺ​ការ​ដោះលែង ឬទទួលបានការដោះលែងបណ្តោះអាសន្ន។ ទោះ​ជា​យ៉ាង​ណា​លោក​បាន​និយាយ​ថា​លទ្ធភាព​ទាំង​ពីរ​នេះ​ទំនង​ជា​មិន​ទំនង​​កើ​​តឡើង​នោះទេ​។

សារព័ត៌មានដដែល​​​បានស្រង់សម្តី​​មេធាវីដែល​បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុង Quezon ថា «ខ្ញុំមិនគិតថា makakabalik pa siya (ខ្ញុំមិនគិតថាគាត់នឹងត្រលប់មកវិញទេ)»។

លោក Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានទីក្រុងម៉ានីលកាលពីថ្ងៃទី ១១ខែមីនា ខណៈដែលគាត់ត្រឡប់ពីទីក្រុងហុងកុង ហើយបន្ទាប់មក​​ប៉ូលិស​អន្តរជាតិ (Interpol) ​បានចាប់បញ្ជូន​​​តាមជើង​ហោះហើរឯកជនដែលបង់ប្រាក់ដោយរដ្ឋាភិបាលទៅកាន់ទីក្រុងឡាអេ ជាកន្លែងដែលគាត់ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិសម្រាប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការរាប់ពាន់នាក់ដែលបានកើតឡើងក្នុងសង្គ្រាមដ៏ឃោរឃៅរបស់រដ្ឋបាលរបស់លោកលើគ្រឿងញៀន៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម