Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន វាយប្រហាររុស្ស៊ីរឹតខ្លាំង សម្លាប់ទាំងមនុស្ស 

បានផុស

នៅ

ប៉ុន្មានថ្ងៃមកនេះ ការវាយប្រហាររបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ី ហាក់កើនឡើងខ្លាំងជាងមុនគួរឲ្យកត់សម្គាល់ខណៈចុងក្រោយនេះ កងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបញ្ជូនដ្រូនទៅវាយប្រហារតំបន់ព្រំដែនរុស្ស៊ីជាបន្តទៀត ដោយសម្លាប់មនុស្សចំនួន២នាក់។

(រូបថត៖ Telegram)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអភិបាលតំបន់ Belgorod លោក Vyacheslav Gladkov កាលពីថ្ងៃសុក្រទី២១ខែមីនាឆ្នាំ២០២៥, ដ្រូនអ៊ុយក្រែនច្រើនគ្រឿង បានបាញ់លើសំណង់មួយចំនួននៅក្នុងតំបន់ បង្កការបំផ្លិចបំផ្លាញ ហើយក្រៅពីមនុស្សស្លាប់ក៏មានអ្នករបួសផងដែរ។

តំបន់ Belgorod តែងរងការវាយប្រហារជានិច្ចក្នុងសង្គ្រាមនេះ ព្រោះវាស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែន ហើយណាមួយវាក៏ស្ថិតក្នុងរយៈចម្ងាយដែលមីស៊ីលអ៊ុយក្រែន ងាយនឹងបាញ់ដល់ផងដែរ។

(រូបថត៖ AP)

ការវាយប្រហារនេះ កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ុយក្រែន បើកការវាយប្រហារលើរោងចក្រហ្គាស Sudzha នៅតំបន់ Kursk ដោយបំផ្លាញបំពង់បង្ហូរឧស្ម័នដ៏សំខាន់មួយ ដែលធ្លាប់ផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប។

ស្ថានីយនេះគឺជាផ្នែកមួយនៃបំពង់បង្ហូរឧស្ម័ន Urengoy-Pomary-Uzhgorod ដែលធ្លាប់ផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅ EU ឆ្លងកាត់ទឹកដីអ៊ុយក្រែន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយសូម្បីតែពេលអ៊ុយក្រែន វាយកាន់កាប់ទីនោះបានកាលពីខែសីហាឆ្នាំមុន ក៏លំហូរមិនបញ្ឈប់ដែរ។

(រូបថត៖ AP)

ការវាយប្រហារនេះទៀតសោត កើតឡើងបន្ទាប់ពីប្រធានធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន យល់ព្រមតាមសំណើរបស់មេដឹកនាំអាមេរិក ដូណាល់ ត្រាំ ក្នុងការឈប់បាញ់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរយៈពេល៣០ថ្ងៃ ទោះមិនព្រមលើបទឈប់បាញ់ពេញលេញក៏ដោយ។

យ៉ាងណា មិនយូរប៉ុន្មានក្រោយយល់ព្រមបទបាញ់, រុស្ស៊ី នៅតែបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបញ្ជូនដ្រូនជាង ១៧០គ្រឿងទៅបាញ់ភាគខាងកើតប្រទេសអ៊ុយក្រែន បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ថែមទាំងបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅថែមទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន វាយប្រហារបំផ្លាញបំពង់បង្ហូរឧស្ម័នដ៏សំខាន់របស់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ៊ុយក្រែន វាយប្រហាររុស្ស៊ីរឹតខ្លាំង សម្លាប់ទាំងមនុស្ស 

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ការ​ប្រឌិត​​ព័ត៌មាន​មិនពិត​​​កើត​ឡើង​ច្រើន​នៅហ្វីលីពីន ជុំវិញ​រឿង​ក្តី​របស់​ Duterte ​នៅ​ ICC

ព័ត៌មានជាតិ៨ ម៉ោង មុន

សហគមន៍​កសិកម្ម មានសមាជិកកាន់តែច្រើន កាន់តែទទួលបានអត្ថប្រយោជន៍

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក សាយ សំអាល់ ស្នើ​ឱ្យ​ភាគី​វិវាទ​ដីធ្លី​ទាំងអស់​ដោះស្រាយ​បញ្ហា និង​ឈាន​ទៅ​បញ្ចប់​បញ្ហា​ដីធ្លី​ទាំងមូល​ក្នុង​ខេត្ត​ក្រចេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ​ថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម