Connect with us

ជីវិតកម្សាន្ដ

តួអង្គត្រូវព្រាយសណ្ឋិត ក្នុងរឿងខ្នាតធំថ្មីដែលទើបចេញផ្សាយរបស់ LD កំពុងផ្ទុះការចាប់អារម្មណ៍

បានផុស

នៅ

ខ្សែភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្ម LD ដែលដកស្រង់ចេញពីសោកនាដកម្មភ្លើងឆេះក្លឹបក្រោមដីពិតប៉ុន្មានឆ្នាំមុននៅសៀមរាប និងទើបតែដាក់ឱ្យចាក់បញ្ចាំងកាលពីថ្ងទី២០ មីនានេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពិសេសលើតួអង្គឈ្មោះ ពិសី ដែលត្រូវព្រាយសណ្ឋិត ជាមួយនឹងទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់ ទាំងទឹកមុខទាំងកាយវិការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការបញ្ចេញមតិជាច្រើនពីសាធារណជនដែលបានទៅទស្សនារឿង បានបង្ហាញការពេញចិត្តនិងកោតសរសើរ ពិសេសជាមួយនឹងការសម្តែងរបស់តួអង្គនាងព្រាយចូលសណ្ឋិត។

គួរឱ្យដឹងដែរថា តួអង្គនាងព្រាយចូលសណ្ឋិត គឺជាតារាសម្ដែងស្រីពន្លកថ្មី ឈ្មោះពិត ជា សោភា ខណៈកំពុងក្តោបបានប្រជាប្រិយភាព និងទទួលបានការសរសើរខ្លាំងពីស្នាដៃនៃការសម្ដែងរបស់ខ្លួន ក្នុងវិស័យសម្ដែងភាពយន្តខ្មែរជាច្រើនកន្លងមក។ តួយ៉ាង មុននឹងឈានជើងចូលវិស័យសម្តែងនេះដែរ ជា សោភា ក៏ជាប់ឈ្មោះជាស្រីស្អាតមួយរូប ដែលមានតំណែងជា ធីតាឯកសង្ក្រាន្តរងទី១ រដូវកាលទី ៣ ដែលតំណាងជាតួទេពធីតាមួយអង្គក្នុងឆ្នាំ២០២២ កន្លងទៅផងដែរ។

គួរជម្រាបថា ភ្លើងឆេះក្លឹបក្រោមដី ជាសាច់រឿងដកស្រង់ពីសោកនាដកម្មពិតមួយ នៃហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្តក្រោមដីមួយកន្លែង កាលអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ ដែលមានភាពល្បីល្បាញខ្លាំង និងត្រូវបានគេចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម។ បើតាមការស៊ើបអង្កេតរបស់ប៉ូលីសត្រូវបានឱ្យដឹងថា មូលហេតុគឺដោយសារតែផ្ទុះចរន្តអគ្គសនី ប៉ុន្តែបើតាមជំនឿ គេជឿថា មានព្រាយដ៏កាចសាហាវមួយបានធ្វើរឿងនេះឡើង គោលបំណងចង់យកជីវិតអ្នកចម្រៀងប្រុសម្នាក់។

ជុំវិញរឿងរ៉ាវនៃការផលិតភាពយន្តដកស្រង់ពីហេតុការណ៍ពិតនេះ លោក លៀក លីដា បានឱ្យដឹងថា គឺចាប់ផ្ដើមផលិតឡើងដោយមានការយលព្រមរបស់គ្រួសារនៃសព ហើយត្រូវបានសិក្សានិងយកចិត្តទុកដាក់អស់រយៈពេលជិតមួយឆ្នាំ ដើម្បីផលិត (ស្ត្រីជាប្រពន្ធដែលត្រូវបានបាត់បង់ប្ដីជាទីស្រលាញ់ ហើយថែមទាំងឈរមើលការរៀបការទាំងឈឺចាប់របស់ព្រលឹងប្ដីជាមួយនឹងព្រលឹងស្រីកំណាច)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

តួអង្គត្រូវព្រាយសណ្ឋិត ក្នុងរឿងខ្នាតធំថ្មីដែលទើបចេញផ្សាយរបស់ LD កំពុងផ្ទុះការចាប់អារម្មណ៍

ព័ត៌មានជាតិ៣ នាទីutes មុន

គោរមៈ ច័ន្ទរាជ្យ សរសើរ​ យ៉ាស៊ីន​ និង​ មហាម៉ាត់​ បើ​មាន​និស្ស័យ​គង់​មាន​ថ្ងៃ​ជួប​គ្នា​ទេ​

ព័ត៌មានជាតិ៧ នាទីutes មុន

អនុប្រធានទី១រដ្ឋសភាជំរុញការពង្រឹងអធិបតេយ្យជាតិតាមរយៈការចាយប្រាក់រៀល

ព័ត៌មានជាតិ២៧ នាទីutes មុន

អនុប្រធានរដ្ឋសភា ស្នើអាជ្ញាធរចុះអប់រំពលរដ្ឋពីសុវត្ថិភាពអាហារ និងធ្វើលំហាត់ប្រាណ

រំលោភ
សន្តិសុខសង្គម៣៥ នាទីutes មុន

ប្រុសប្រកែក ស្រីប្រកាន់ នារីម្នាក់​ទៅ​សុំបុរសម្នាក់ស្នាក់នៅបន្ទប់ជាមួយ ហើយចោទថាប៉ុនប៉ងចាប់រំលោភ

Sokha Hotels

ព័ត៌មានពេញនិយម