Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ រុស្ស៊ី-អ៊ុយក្រែន កំពុងចរចាចែកដីគ្នា

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាល្អនៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយលោកប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា ភាគីទាំងសងខាងកំពុងចរចាលើលក្ខខណ្ឌនៃការចែកដីគ្នា ហើយការចរចានោះកំពុងដំណើរការទៅយ៉ាងរលូន ឈានឆ្ពោះទៅរកដំណោះស្រាយ នាំមកនូវសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់ RT នៅថ្ងៃសៅរ៍ទី២២ខែមីនាឆ្នាំ២០២៥។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់លម្អិតអំពីព័ត៌មានទាក់ទងនឹងការចរចាគ្នានោះឡើយ ដោយសូមលាក់សិន ប៉ុន្តែលោកបាននិយាយយ៉ាងខ្លីថា គ្រប់យ៉ាងគឺដំណើរការដូចការរំពឹងទុក។

សម្តីរបស់លោកត្រាំ ធ្វើឲ្យគេនឹកឃើញដល់ការលើកឡើងរបស់លោក Mike Waltz ដែលជាទីប្រឹក្សាប្រធានាធិបតីអាមេរិក ដោយលោកប្រាប់ឲ្យអ៊ុយក្រែន ព្រមបាត់ទឹកដី ដើម្បីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។

លោក Mike Waltz (រូបថត៖ Reuters)

លោកថ្លែងបែបនេះ​ ក្នុងបទសម្ភាសជាមួយ ABC News កាលពីថ្ងៃអាទិត្យទី១៦ខែមីនាឆ្នាំ២០២៥ ដោយបញ្ជាក់ថា ដំណោះស្រាយដ៏មានសក្តានុពលក្នុងជម្លោះអ៊ុយក្រែននេះ គឺនឹងពាក់ព័ន្ធជាមួយទឹកដី ដើម្បីធានាសន្តិសុខអ៊ុយក្រែននាពេលអនាគត។ ការបណ្តេញរុស្ស៊ីចេញពីទឹកដីដែលពួកគេដណ្តើមបានគឺមិនអាចទៅរួចនោះឡើយ នាពេលនេះ។ ការខិតខំផ្នែកការទូតរបស់អាមេរិក ក៏គួរតែផ្អែកលើស្ថានការណ៍បច្ចុប្បន្នផងដែរ។

សូមជម្រាបថា អតីតទឹកដីអ៊ុយក្រែនចំនួនបួន ដូចជា Donetsk, Lugansk, Kherson និង Zaporozhye បានចូលរួមជាមួយរុស្ស៊ីជាផ្លូវការ នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ បន្ទាប់ពីការធ្វើប្រជាមតិ។

យ៉ាងណា ទីក្រុងកៀវមិនដែលទទួលស្គាល់ការបោះឆ្នោតនោះទេ ហើយនៅតែចិញ្ចឹមចិត្តទាមទារអធិបតេយ្យភាពលើតំបន់ទាំងនោះ ក៏ដូចជាតំបន់ Crimea ដែលបានចូលរួមជាមួយរុស្ស៊ីកាលពីឆ្នាំ ២០១៤ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន វាយប្រហាររុស្ស៊ីរឹតខ្លាំង សម្លាប់ទាំងមនុស្ស 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម