Connect with us

ព័ត៌មានជាតិ

គោរមៈ ច័ន្ទរាជ្យ សរសើរ​ យ៉ាស៊ីន​ និង​ មហាម៉ាត់​ បើ​មាន​និស្ស័យ​គង់​មាន​ថ្ងៃ​ជួប​គ្នា​ទេ​

បានផុស

នៅ

អ្នក​​លេង​គុន​ខ្មែរ​មក​ពី​ក្លឹប​ Cambodian Top Team គោរមៈ​ ច័ន្ទរាជ្យ​ បាន​សរសើរ​សមត្ថភាព​កីឡាករ​អាហ្វហ្គានីស្ថាន យ៉ាស៊ីន​ និង​ មហាម៉ាត់​ ពិត​ជា​ល្អ​ ពិសេស​កម្លាំង​បុក​ហើយ​បើ​មាន​និស្ស័យ​គង់​បាន​ជួប​គ្នា​នៅ​​ថ្ងៃ​ណា​មួយ​ជា​មិនខាន។​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោរមៈ​ ច័ន្ទរាជ្យ​

គោរមៈ​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​សរសើរ​ យ៉ាស៊ីន​ និង​ មហាម៉ាត់ មាន​សមត្ថភាព​ប្រកួត​ល្អ​ណាស់​ ពិត​សរសើរ​ពួកគេ​អាច​រស់នៅ​ខ្មែរ​បាន​ និង​ហ្វឹកហាត់​គុន​ខ្មែរ​បាន​ល្អ​ថែម​ទៀត​ផង។​ អ្នក​ទាំង​ពីរ​មាន​កម្លាំង​ស៊ុហ្វ​ខ្លាំង​ ពោល​គឺ​ល្អ​បុក​ ចំណែក​ក្បាច់​វិញ​ចេញ​ច្បាស់ៗ។​

មហាម៉ាត់ ពេលឈ្នះខ្សែក្រវាត់ (រូបភាពផេក Hang Meas Kunkhmer)

កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​នេះ​បន្ថែម​ទៀត​ថា​ មាន​​ការ​សោកស្ដាយ​ដែរ​បើ​ មហាម៉ាត់​ មក​កម្ពុជា​អំឡុង​ឆ្នាំ​មុនៗ​ប្រហែល​អាច​ប៉ះ​ប្រកួត​គ្នា​ស្របពេល​ខ្លួន​​លេង​ទម្ងន់​ស្រាល​ផង​ដែរ។​ ដោយ​សារ​ឥលូវ​ទម្ងន់​ខ្លួន​ឡើង​ខ្លាំង​ និង​សម្រក​លែង​ចុះ​ផង​នោះ​ គោរមៈ​ ចាប់​ផ្ដើម​លេង​ទម្ងន់​ ៥៧​គីឡូក្រាម​វិញ​ហើយ​ និង​បាន​ចេញ​ប្រកួត​ខ្លះៗ​ហើយ​ដែរ។​ ដូច្នេះ​រូប​គេ​ថា​បើ​មាន​និស្ស័យ​មែន​ថ្ងៃ​ណា​មួយ​អាច​នឹង​ប៉ះ​ យ៉ាស៊ីន​ ព្រោះ​ទម្ងន់​ប្រហាក់ប្រហែល​គ្នា​ និង​ប្រកាស​ថា​ខ្លួន​មិន​ខ្លាច​ញញើត​អ្វី​នោះ​ទេ​ស្វាគមន៍​ជា​និច្ច។​

យ៉ាស៊ីន (រូបភាពហ្វេបុក សេន ប៊ុនថេន)

បញ្ជាក់​ដែរ​ថា​ គោរមៈ​ ច័ន្ទរាជ្យ​ ជា​កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ តាំង​តែ​ពី​វ័យ​ក្មេង​មក​ម្ល៉េះ​ ឥលូវ​រូប​គេ​ពេញ​រូប​ពេញ​រាង​ហើយ​ និង​កំពុង​ប្រកួត​គុន​ខ្មែរ​ផង​ និង​ជា​កីឡាករ​ជម្រើស​ជាតិ​គុន​ចម្រុះ​ផង។​ ចំពោះ​អ្នក​ប្រដាល់​​សញ្ជាតិ​អាហ្វហ្គានីស្ថាន យ៉ាស៊ីន​ និង​ មហាម៉ាត់​ វិញ​បច្ចុប្បន្ន​កំពុង​រួមរស់​ និង​ហ្វឹកហាត់​គុន​ខ្មែរ​ជា​មួយ​លោក​ សេន​ ប៊ុនថេន​។​ ពួកគេ​ទាំង​កំពុង​សាងកេរ្តិ៍ឈ្មោះ​ និង​ធ្វើ​ឲ្យអ្នក​និយម​គុន​ខ្មែរ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​តាម​រយៈ​ទម្រង់​វាយ​បុក​ដៃគូ​ខ្លាំង​ និង​ការ​យក​ឈ្នះ​កីឡាករ​ខ្មែរ​ជា​បន្តបន្ទាប់៕​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

តួអង្គត្រូវព្រាយសណ្ឋិត ក្នុងរឿងខ្នាតធំថ្មីដែលទើបចេញផ្សាយរបស់ LD កំពុងផ្ទុះការចាប់អារម្មណ៍

ព័ត៌មានជាតិ៥ នាទីutes មុន

គោរមៈ ច័ន្ទរាជ្យ សរសើរ​ យ៉ាស៊ីន​ និង​ មហាម៉ាត់​ បើ​មាន​និស្ស័យ​គង់​មាន​ថ្ងៃ​ជួប​គ្នា​ទេ​

ព័ត៌មានជាតិ៩ នាទីutes មុន

អនុប្រធានទី១រដ្ឋសភាជំរុញការពង្រឹងអធិបតេយ្យជាតិតាមរយៈការចាយប្រាក់រៀល

ព័ត៌មានជាតិ២៩ នាទីutes មុន

អនុប្រធានរដ្ឋសភា ស្នើអាជ្ញាធរចុះអប់រំពលរដ្ឋពីសុវត្ថិភាពអាហារ និងធ្វើលំហាត់ប្រាណ

រំលោភ
សន្តិសុខសង្គម៣៧ នាទីutes មុន

ប្រុសប្រកែក ស្រីប្រកាន់ នារីម្នាក់​ទៅ​សុំបុរសម្នាក់ស្នាក់នៅបន្ទប់ជាមួយ ហើយចោទថាប៉ុនប៉ងចាប់រំលោភ

Sokha Hotels

ព័ត៌មានពេញនិយម