Connect with us

ព័ត៌មានជាតិ

ស្លាប់​០៧​នាក់ និង​របួស​ធ្ងន់​​​០២​នាក់ ក្នុងករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃ​អង្គា​រ៍​នេះ

បានផុស

នៅ

តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​អង្គា​រ៍ ទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០៧​លើក ក្នុងនោះ​ស្លាប់​ចំនួន​០៧ នាក់ របួស​ចំនួន​០២ នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០២​នាក់ ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្ត ចំនួន​០៦​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណែក​រយៈពេល​៨២​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៣០៣​លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣៩៣ នាក់ របួស​ចំនួន​១០៥២ នាក់ របួសធ្ងន់​ចំនួន​៦១៩ នាក់ ហើយ​រយៈពេល​៨២ ថ្ងៃ​នេះដែរ មាន​យានយន្ត​ល្មើស​ចំនួន​៦៥០២៦​គ្រឿង ត្រូវបាន​ពិនិត្យ និង​ពិន័យ ក្នុងនោះ ម៉ូតូ​ចំនួន​៤៧៥៩១ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១៧៤៣៥ គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន​១៣៨៩២ គ្រឿង និង​រថយន្ត​ធំ​ចំនួន​៣៥៤៣​គ្រឿង​។​

​ទាក់ទង​ករណីនេះ លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ថ្ងៃទី​២៣ ខែមីនា នេះដែរ នគរបាល​ចរាចរ​ណ៏​ទូទាំងប្រទេស​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន​៦២៥ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៤៥៧ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១៦៨ គ្រឿង​។ ក្នុងចំណោម​ម៉ូតូ​ល្មើស​ទាំង​៤៥៧ គ្រឿង​នោះ បើកបរ​ដោយ​អត់​មួកសុវត្ថិភាព​ចំនួន​៤០៧ នាក់​, បើកបរ​ល្មើស​សញ្ញា​ចំនួន​៣១ គ្រឿង​,​បើកបរ​ដោយ​អត់​ស្លាក​លេខ​ចំនួន​០៩ គ្រឿង និង​បើកបរ​ប្រើ​ទូរស័ព្ទ​ចំនួន​១០ នាក់​។​

​ចំណែក​រថយន្ត​ទាំង​១៦៨ គ្រឿង​នោះ មាន​រថយន្ត​តូច​ចំនួន​១០៨ គ្រឿង និង​រថយន្ត​ធំ​ចំនួន​៦០ គ្រឿង ហើយ​ក្នុងចំណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​២៨ គ្រឿង​, អត់​មាន​ប័ណ្ណបើកបរ​ចំនួន​០៩ នាក់​, ល្មើ​សញ្ញា​ចំនួន​០២ គ្រឿង​, បើកបរ​អត់​ដាក់​ខ្សែក្រវ៉ាត់​ចំនួន​៩៥​នាក់​, លើស​ចំណុះ​ចំនួន​០៥ គ្រឿង​, អត់​ស្លាក​លេខ​ចំនួន​១០ គ្រឿង និង​បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​១៩ នាក់​៕

កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម