ចរាចរណ៍
បេីករថយន្ដទាក់ខ្សែភ្លើងដាច់បង្កជាអគ្គិភ័យឆេះ សន្ធោសន្ធៅ
រថយន្តមួយគ្រឿងដឹកទូផ្សព្វផ្សាយពាណិជ្ជកម្ម បេីកទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវបង្កឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះសន្ធោសន្ធៅ ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅជិតផ្សារបឹងត្របែក ផ្លូវលេខ៩៩ កែងផ្លូវ៤៣៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីពលរដ្ឋបានអោយដឹងថា មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់បេីករថយន្តម៉ាក HINO ពណ៌ ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP.4078 ដឹកទូឈេីផ្សព្វផ្សាយពាណិជ្ជកម្មខ្ពស់ពេក ធ្វើដំណើរតាមបណ្តោយផ្លូវ៩៩ទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែជ្រុលទាក់ខ្សែភ្លើង និងខ្សែអុបទិក អូសកាត់ទទឹងផ្លូវបណ្ដាលឲ្យទាញបង្គោលភ្លើងដែលនៅក្បែរនោះផ្ទុះឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ
ផ្អេីលប្រជាពលរដ្ឋនៅក្បែរនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់តែមិនអាចទប់ស្កាត់បាន ទេីបរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានដេីម្បីសុំជំនួយរថយន្ដបង្ការពន្លត់អគ្គិភ័យអោយមកជួយអន្តរាគមន៍បាញ់ពន្លត់។

ក្នុងករណីនេះ រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គោះ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ចំនួន៣គ្រឿង និងបានសហការជាមន្ត្រីអគ្គិសនីកម្ពុជា ធ្វើការផ្តាច់ចរន្តភ្លើងបាញ់ទឹកពន្លត់អស់ទឹក១រថយន្ដទេីបរលត់ទៅវិញនៅវេលាម៉ោង១២នាទីយប់ថ្ងៃដដែល។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ និងរាលដាលដល់ផ្ទះប្រជាពលរដ្ឋណានោះទេ គឺគ្រាន់តែខូចប្រអប់ភ្លើង ខ្សែភ្លើងក៏ដូចជាខ្សែអុបទិកអស់មួយចំនួនធំតែប៉ុណ្ណោះ ចំណែករថយន្ដបង្កក៏មិនមានការខូចខាតអ្វីនោះដែរ តែអ្នកបេីកបរគេចខ្លួនបាត់។
ក្រោយកេីតហេតុរថយន្ដត្រូវសមត្ថកិច្ចជំនាញចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដេីម្បីរង់ចាំដំណោះស្រាយ៕
អត្ថបទ៖ សុខា


-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ