Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ដោយសារគុណបំណាច់ នៃសន្តិភាព ទើបយើងអាចអភិវឌ្ឍន៍បានសព្វបែបយ៉ាង

បានផុស

នៅ

សម្តេច​កិត្តិ​ស​ង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ដោយសារ​គុណបំណាច់​ នៃ​សន្តិភាព ទើប​យើង​អាច​អភិវឌ្ឍន៍​បាន​សព្វបែបយ៉ាង។ យើងទាំងអស់គ្នា ត្រូវ​ចងចាំ និង​គោរព​ដឹងគុណ​ជានិច្ច ចំពោះ​វីរភាព​គំរូ និង​បិតា​នយោបាយ ឈ្នះ​-​ឈ្នះ ដែលមាន​ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា ​នៃ​កម្ពុជា បាន​នាំមក​នូវ​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា​ទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​ស​ង្គហ​បណ្ឌិត ម៉ែន សំអន​ ថ្លែង​បែបនេះ ​ខណៈពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះពុទ្ធ​រូបអង្គ​ធំ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​សំរោង​ពន្លៃ ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​ពន្លៃ ស្រុក​អង្គរបុរី ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ៩​ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី ​២២ ខែមីនា ឆ្នាំ​ ២០២៥។

យោងតាម​របាយការណ៍​របស់ លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ បានលើកឡើង​អំពី​វឌ្ឍនភាព​របស់​ខេត្ត មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ គួរឱ្យកត់សម្គាល់ ទាំង​ផ្នែក​អាណាចក្រ និង​ផ្នែក​ពុទ្ធចក្រ ក្នុងនោះ​ទូទាំង​ខេត្ត​មាន​វត្ត​ចំនួន ៣៤៧ ​វត្ត ព្រះសង្ឃ​ចំនួន ៤.៣៩២ ​អង្គ ដោយឡែក​សម្រាប់​ស្រុក​អង្គរ​បូរី​វិញ​មាន​វត្ត​សរុប​ចំនួន ១២ ​វត្ត ព្រះសង្ឃ​ចំនួន ១៨០​ អង្គ ភិក្ខុ ​៤៧ ​អង្គ សាមណេរ ១៣៣ ​អង្គ អាចារ្យ ៣៩​ នាក់ គណៈកម្មការ​ចំនួន ៨៩​ នាក់ យាយជី ៦​ នាក់ តាជី ២​ នាក់ ក្មេង​ស្នាក់នៅ​វត្ត​ចំនួន ២២​ នាក់។

លោក​បាន​បន្តទៀតថា វត្ត​សំរោង​ពន្លៃ​មាន​អាយុកាល​ជាង ២០០ ​ឆ្នាំ ហើយ​បាន​ក្លាយជា​វត្ត​ដែល​មាន​វ័យ​ចំណាស់​ជាងគេ ដែល​កាលពីមុន​សម័យ ប៉ុល ពត គឺមាន​ការគ្រប់គ្រង​ដោយ​ព្រះចៅអធិការ​ចំនួន ១១ ​អង្គ។ ប៉ុន្តែ ក្រោយ​ថ្ងៃ​រំដោះ ៧ ​មករា មក គឺមាន​ព្រះចៅអធិការ ៤ ​អង្គ​ជា​បន្តបន្ទាប់​ទៀត រហូតដល់​ឆ្នាំ ២០១១ គឺ​វត្ត​ត្រូវបាន​ការដឹកនាំ និង​គ្រប់គ្រង​ដោយ ព្រះគ្រូ​វិមល​ភិ​រ័​ក្ខ​ញាណ សេក សុ​វណ្ណា​រិន្ទ ព្រះ​វិន័យធរ​អនុគណ​ស្រុក​អង្គរ​បូរី និង​ជា​ព្រះចៅអធិការ​វត្ត សំរោង​ពន្លៃ​នាពេល​បច្ចុប្បន្ន​នេះ។

លោក​អភិបាលរង​ខេត្ត បាន​បន្ថែមថា សមិទ្ធផល​ដែល​ត្រូវដាក់​សម្ពោធ​ឆ្លង​នា​ថ្ងៃនេះ រួមមាន ​៖ (១)​ព្រះ​ពុទ្ធរូប​ព្រះអង្គ​ធំ មាន​បណ្ណាល័យ​ជា​បល្ល័ង្ក​ស្ថិតនៅ​ពីក្រោម និង​សាវ័ក​ទាំង​ ១២ ​ព្រះអង្គ​ឈរ​ជុំវិញ (២)​ក​ប្បិ​យ​កុដិ (៣) ចាក់សាប​បេតុង​បន្ថែម (៤) ជួសជុល​ព្រះវិហារ​ជាថ្មី (៥) ត​ដំបូល​សាលា​ធម្ម​ភា (៦)​ធ្វើ​សួនច្បារ (៧) ខ្យុះ​ថ្ម ប្រក់​ក្បឿង (៨) សាងសង់​អគារសិក្សា ១​ខ្នង មាន ៥​បន្ទប់ នៅ​វិទ្យាល័យ​សំរោង​ពន្លៃ (៩) អំពូល​សូ​ឡា ក្នុង​វត្ត (១០) ជួសជុល​កុដិ (១១) សួន​រុក្ខជាតិ (១២) ទីស្នាក់ការ​ទទួល​បច្ច័យ​(១៣)​លាបថ្នាំ​កែលម្អរ​ឡើងវិញ សាលាឆាន់ សួនច្បារ ចាក់សាប ចំណាយ​ថវិកា​សាងសង់​អស់ ជាង​៣៧​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ​បានលើកឡើង​ថា សម្តេច ​ពិតជា​មាន​មោទនភាព​បំផុត ជាមួយនឹង​សមិទ្ធផល​ដែល​កើតចេញពី​កម្លាំង​សាមគ្គី របស់​សប្បុរសជន និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​ចូលរួម​កសាង ឱ្យ​កើតចេញ​ជា​សមិទ្ធផល​ទាំងនេះ​ឡើង ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​។ យ៉ាងណាមិញ​សមិទ្ធផល ដែល​កើតមាន​ចំពោះមុខ​យើង​នេះ មិនមែន​កើតឡើង​ដោយ​ឯងៗ​ នោះទេ គឺ​ដោយសារ​គុណបំណាច់​ នៃ​សន្តិភាព ទើប​យើង​អាច​អភិវឌ្ឍន៍​បាន​សព្វបែបយ៉ាង​។ យើងទាំងអស់គ្នា ត្រូវ​ចងចាំ និង​គោរព​ដឹងគុណ​ជានិច្ច ចំពោះ​វីរភាព​គំរូ និង​បិតា​នយោបាយ ឈ្នះ​-​ឈ្នះ ដែលមាន ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា ​នៃ​កម្ពុជា បាន​នាំមក​នូវ​សន្តិភាពជូន​ប្រជាជន​កម្ពុជា​ទាំងមូល។

សម្តេច​បាន​ថ្លែងអំណរគុណចំពោះ​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ដែលមាន​ឆន្ទៈ ក្នុង​ការកសាង​ប្រទេស ឱ្យមាន​ការអភិវឌ្ឍ និង​រីកចម្រើន ស្របតាម​គោលនយោបាយ​បញ្ច​កោណ ដំណាក់កាល​ទី ​១។ ជាមួយគ្នា​នោះ សម្តេច សូម​អរគុណចំពោះ មហា​ឧបាសិកា ចាន ឡុ​ញ​, ឯកឧត្តម ហ៊ឺ ប៉ា​វី ប្រតិភូ​រាជរដ្ឋាភិបាល និង​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​លោកជំទាវ​សាយ សុ​ផា​, ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង លោកជំទាវ យី សុភា​, ឯកឧត្ដម​បណ្ឌិត ហ៊ាន វណ្ណ​ហន​  រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោកជំទាវ ប៉ុល ស៊ា​ង​ហៃ​, លោកជំទាវ ប៉ោ ណា​រ៉ូ រួមជាមួយ​នឹង ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោក​ឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​តែងតែ​លះបង់​ពេលវេលា និង​ធនធាន ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​មូលដ្ឋាន និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ ពិសេស​បានផ្តល់​នូវ​ជំនឿ​ជឿជាក់ រួបរួមសាមគ្គី ក្នុង​ការកសាង​សមិទ្ធផល​នានា​ក្នុង​វត្ត សម្រាប់​ទុកជា​ទី​សេនាសនៈ​ដ៏​គាប់ប្រសើរ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។

សម្តេច​ បានសំណូមពរឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ បន្ត​ពង្រឹង​ការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ពិសេស​ឆ្លើយតប​តាម​បទបញ្ជា​របស់​ប្រមុខ​ នៃ​រាជរដ្ឋាភិបាល៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម