Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ចុះឆ្មក់ពិនិត្យការបម្រើសេវានៅមណ្ឌលសុខភាពមួយកន្លែង នៅខេត្តពោធិ៍សាត់ ដោយមិនជូនដំណឹងជាមុន

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចុះ​ឆ្មក់ ពិនិត្យ និង​ទទួល​ការ​បម្រើ​សេវា​នៅ​មណ្ឌល​សុខភាព ព្រៃ​ញី ខេត្ត​ពោធិ៍សាត់ ដោយ​មិន​ជូនដំណឹង​ជាមុន​ កាលពី​ថ្ងៃទី ​២២ ខែ​មីនា ឆ្នាំ ២០២៥ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​វត្តមាន​បុគ្គលិក​បម្រើ​សេវា ២៤ ម៉ោង លើ ២៤ ម៉ោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ឱ្យ​ថ្នាក់ដឹកនាំ​ជំនាញ​សុខាភិបាល​ម្នាក់ ដើរតួ​ជា​អ្នកមាន​បញ្ហា​សុខភាព សំដៅ​មក​មណ្ឌល​ដើម្បី​រក​ការជួយ​។ ជារួម​លោក​រដ្ឋមន្ត្រី បានកត់សម្គាល់​ឃើញថា ក្រុមគ្រូពេទ្យ​បានធ្វើការ​ដោយ​យកចិត្តទុកដាក់ សំដីសំដៅ​កាយវិការ​សមរម្យ បច្ចេកទេស​ នៃ​ការពិនិត្យ​វេជ្ជសាស្ត្រ​សមស្រប​តាម​និយាម រួមទាំង​វិធីសាស្ត្រ​ នៃ​ការផ្តល់ជូន​ឱសថ​បាន​សមស្រប​ទៅតាម​រោគវិនិច្ឆ័យ។

បទពិសោធ​នេះ ជា​ចំណែក​មួយ​បន្ថែមទៀត ដែល​ លោក​រដ្ឋមន្ត្រី បាន​ឆ្លៀត​លើក​យកមក​វិភាគ និង​ពិចារណា​រួមគ្នា​រវាង​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ នៃ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ផ្ទាល់​តែម្តង កំឡុងពេល​អាហារ​ល្ងាច​មុន​លា​ត្រលប់​មក​រាជធានី​ភ្នំពេញ​វិញ នា​វេលា​យប់ នៃ​ថ្ងៃ​ដដែល។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃទី​ ២២ ​ខែមីនា ​ឆ្នាំ​ ២០២៥ លោក​រដ្ឋមន្ត្រី​ ឈាង រ៉ា និង​ថ្នាក់ដឹកនាំ​ក្រសួង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ពិនិត្យ​ការបម្រើ​សេវា​សុខាភិបាល​របស់​មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល ដែល​កំពុង​បម្រើ​ការងារ​យ៉ាងសកម្ម​នៅ​មណ្ឌល​សុខភាព អូរ​អំបិល ខេត្ត​បន្ទាយមានជ័យ។

ក្នុងនោះ លោក​រដ្ឋមន្ត្រី និង​ក្រុមការងារ​សុខាភិបាល បាន​ឆ្លៀត​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ នៃ​មណ្ឌល​សុខភាព បន្ទប់​ឱសថ​ បន្ទប់​ផ្តល់​ថ្នាំ​បង្ការ បន្ទប់​ថែទាំ​ក្រោយ​សម្រាល បន្ទប់​ពិនិត្យ​ផ្ទៃពោះ បន្ទប់​ពិគ្រោះ​ជំងឺ និង​បន្ទប់​វះកាត់​តូច​ និង​របួស ដោយ​សង្កេតឃើញ​មាន​បរិស្ថាន និង អនាម័យ​ល្អ។

លោក​រដ្ឋមន្ត្រី បានផ្តល់​ជា​គំនិត​យោបល់​ភាពជា​អ្នកដឹកនាំ និង​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល នូវ​ចំណុច​សំខាន់ៗ​ ពាក់ព័ន្ធ​ទៅនឹង​សមត្ថភាព​ការងារ ឥរិយាបថ​វិជ្ជមាន រួសរាយ​រាក់ទាក់ ពិនិត្យ​ស្ថានភាព​ជំងឺ​ល្អិតល្អន់ និង​ថែមទាំង​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ​ទាំង​ស្ថានភាព​ជំងឺ របៀបរបប ​នៃ​ការ​ប្រើប្រាស់​ថ្នាំសង្កូវ និង​ការ​ត្រប់​មក​តាមដាន​តាម​កា​រ​ណាត់​ក្នុង​មណ្ឌល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម