Connect with us

ព័ត៌មានអន្ដរជាតិ

សុភមង្គល អាមេរិក ​ធ្លាក់​ចុះយ៉ាងគំហុក ខណៈ​ប្រជាជនផ្ដើម​​ទម្លាប់ញ៉ាំ​អាហារ​បែបឯកា

បានផុស

នៅ

របាយការណ៍ប្រចាំឆ្នាំ ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់ចំណាត់ថ្នាក់សុភមង្គលទាបបំផុតដែលមិនធ្លាប់មាន ដោយសារតែការកើនឡើងនៃចំនួនជនជាតិអាមេរិកជាច្រើន ងាកមកទម្លាប់ញ៉ាំអាហារតែម្នាក់ឯង។

ចំណែក ហ្វាំងឡង់ ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោក សម្រាប់រយៈពេល៨ឆ្នាំជាប់គ្នា នៅក្នុងរបាយការណ៍សុភមង្គលពិភពលោក ដោយសារតែប្រព័ន្ធសុខុមាលភាពដ៏រឹងមាំ សម្រាប់ការជំរុញអារម្មណ៍របស់អ្នកស្រុក។

សម្រាប់ អាហ្វហ្គានីស្ថាន ដែលញាំញីដោយគ្រោះមហន្តរាយមនុស្សធម៌ ចាប់តាំងពីក្រុមតាលីបង់បានគ្រប់គ្រងឡើងវិញនៅឆ្នាំ ២០២០ ជាថ្មីម្តងទៀត បានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមិនសប្បាយចិត្តបំផុតនៅក្នុងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ងាកមកាន់សហរដ្ឋអាមេរិកឯនោះវិញបានធ្លាក់មកនៅចំណាត់ថ្នាក់ទី២៤ ដែលជាពិន្ទុទាបបំផុតរបស់ខ្លួនចាប់តាំងពីរបាយការណ៍នេះត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ ២០១២ នៅពេលដែលវាបានកត់ត្រាការបង្ហាញខ្ពស់បំផុតរបស់ខ្លួននៅលេខ ១១ ។

អ្នក​និពន្ធ​បាន​និយាយ​ថា​ ចំនួន​អ្នក​ញ៉ាំ​អាហារ​តែ​ម្នាក់​ឯង​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង ៥៣ ភាគរយ​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ ដោយ​កត់​សម្គាល់​ថា​ ការ​ចែក​រំលែក​អាហារ​គឺ​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​សុខុមាលភាព។

របាយការណ៍បាននិយាយទៀតថា នៅឆ្នាំ ២០២៣ប្រហែល ១ ក្នុងចំណោម ៤ នាក់ ជនជាតិអាមេរិកបានរាយការណ៍ថា ញ៉ាំអាហាររបស់ពួកគេតែម្នាក់ឯងកាលពីថ្ងៃមុន។ ជាពិសេស ការកើនឡើងនៃចំនួនមនុស្សដែលញ៉ាំតែម្នាក់ឯង គឺជាហេតុផលមួយសម្រាប់ការថយចុះសុខុមាលភាពនៅក្នុងសហរដ្ឋអាមេរិក។

របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលឃើញការកើនឡើងនៃអ្វីដែលគេហៅថា ការស្លាប់ដោយភាពអស់សង្ឃឹម ពីការធ្វើអត្តឃាត ឬការប្រើប្រាស់សារធាតុញៀន នៅពេលដែលការស្លាប់ទាំងនោះកំពុងធ្លាក់ចុះនៅក្នុងប្រទេសភាគច្រើន។

របាយការណ៍នេះបានស្ទង់មតិមនុស្សទូទាំងពិភពលោកក្នុងឆ្នាំ ២០២២ ដល់ ២០២៤ មុនពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានការរង្គោះរង្គើលើកិច្ចការជាតិ និងពិភពលោក ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមានក្នុងខែមករា។

យ៉ាងណាមិញ ចំណាត់ថ្នាក់សុភមង្គល គឺផ្អែកលើការវាយតម្លៃជាមធ្យមរយៈពេលបីឆ្នាំរបស់បុគ្គលម្នាក់ៗ​អំពីការពេញចិត្តក្នុងជីវិត ក៏ដូចជាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ការគាំទ្រសង្គម អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ សេរីភាព សប្បុរសធម៌ លទ្ធិប្រជាធិបតេយ្យដំណើរការបានល្អ ការបោះឆ្នោតដោយសេរី ការនិយាយដោយសេរី កម្រិតទាបនៃអំពើពុករលួយ ហើយទាំងអស់នេះបានបង្ហាញឲ្យឃើញពីការព្យាករណ៍កម្រិតខ្ពស់នៃសុខុមាលភាពជាតិ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហ៊ានចាយលុយទិញអត់ ស្ត្របឺរី ជប៉ុន មួយផ្លែជិត២០ដុល្លារ កំពុងល្បីនៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

សុភមង្គល អាមេរិក ​ធ្លាក់​ចុះយ៉ាងគំហុក ខណៈ​ប្រជាជនផ្ដើម​​ទម្លាប់ញ៉ាំ​អាហារ​បែបឯកា

ព័ត៌មានជាតិ១២ នាទីutes មុន

ថវិកាជាង ៧ ពាន់ ៦ រយដុល្លារ បានពី«ទិវារត់កម្សាន្ត សប្ដាហ៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង» ប្រមូលជូនមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី ៧

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្ដាសាយបក្សីលើកុមារា អាយុ ៣ ឆ្នាំ ៦ ខែម្នាក់ នៅខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ៊ានចាយលុយទិញអត់ ស្ត្របឺរី ជប៉ុន មួយផ្លែជិត២០ដុល្លារ កំពុងល្បីនៅ អាមេរិក

លួចថតវីដេអូ
ជីវិតកម្សាន្ដ២ ម៉ោង មុន

រោងកុនធំ ៣ ដាស់តឿនអ្នកលួចថតវីដេអូ​ភាពយន្តផ្សាយជាសាធារណៈ បញ្ឈប់ជាបន្ទាន់ ព្រោះបំពានកម្មសិទ្ធិបញ្ញា

ព័ត៌មានជាតិ១៧ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

សន្តិសុខសង្គម៦ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

សន្តិសុខសង្គម៥ ម៉ោង មុន

មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល ចុះឆ្មក់ពិនិត្យការបម្រើសេវានៅមណ្ឌលសុខភាពមួយកន្លែង នៅខេត្តពោធិ៍សាត់ ដោយមិនជូនដំណឹងជាមុន

Sokha Hotels

ព័ត៌មានពេញនិយម