Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម៖ បន្លែ ផ្លែឈើនាំចេញទៅចិន ធ្លាក់ចុះជិត ៤០% ​២ខែដើមឆ្នាំ

បានផុស

នៅ

ការនាំចេញបន្លែផ្លែឈើរបស់​វៀតណាម​ទៅកាន់ប្រទេស​ចិន​បាន​ធ្លាក់ចុះធ្ងន់ធ្ងរ​ប្រមាណ ៣៩ ភាគរយ សម្រាប់រយៈពេល​ ២ ខែដើម​ឆ្នាំ មកត្រឹម ៣០៦ លាន​ដុល្លារ​ ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុងកំណត់ត្រា។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់កាសែត VnExpress នៅសប្ដាហ៍នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទុយ​ទៅ​វិញ ការ​នាំ​ចេញ​បន្លែផ្លែឈើ​ទៅ​កាន់​សហរដ្ឋ​អាមេរិកបាន​កើន​ឡើង ៦៦ ភាគរយ​ ដល់ ៦៥​ លាន និង​ជប៉ុន​កើនឡើង ២៣ ភាគរយ ទៅ ៣៣​ លាន​ដុល្លារ។ នេះ​បើ​តាម​ទិន្នន័យ​គយវៀតណាម​។ យ៉ាងណា​មិញ ការនាំចេញ​បន្លែផ្លែឈើ​សរុប ​បាន​ធ្លាក់ចុះ ១៥,៧ ភាគរយ ត្រឹម ៦៨៧ លាន​ដុល្លារ។

អគ្គលេខាធិការនៃសមាគម​បន្លែ និងផ្លែឈើវៀតណាម លោក Dang Phuc Nguyen បាននិយាយថា ខណៈ​ការនាំចេញទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនមានការកើនឡើង ការធ្លាក់ចុះ​ធ្ងន់ធ្ងរ​នៃការនាំចេញទៅ​ចិន ​ធ្វើ​ឱ្យ​វិស័យ​នាំចេញ​នៃទំនិញ​ប្រភេទ​នេះ​ទាំងមូលធ្លាក់ចុះ។

ការ​ធ្លាក់ចុះ​របស់​វៀតណាម បាន​កើតឡើងក្រោយ​អាជ្ញាធរ​ចិន​រឹតត្បឹត​លើ​ការនាំចូល​ ដោយ​កំណត់ការត្រួតពិនិត្យ​រកសារធាតុគីមីតឹងរ៉ឹងលើ​ផលិតផលកសិកម្មនាំចូល ជាពិសេស​ទុរេន​ ដែល​ជា​​ផ្លែឈើ​នាំចេញ​ទៅចិន​ច្រើន​បំផុតមួយ​របស់​វៀតណាម​។

ដើម្បីស្តារការនាំចេញ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម កំពុងរឹតបន្តឹងការត្រួតពិនិត្យគុណភាព ដើម្បីធានាបាននូវការអនុលោមតាមតម្រូវការនាំចូលក្នុងទីផ្សារមួយចំនួន។ អាជ្ញាធរ​ពាក់ព័ន្ធ​ក៏កំពុង​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង ចេញ​ការ​ព្រមាន និង​បង្ក្រាប​បទល្មើស​នានា ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​ផលិតផល​កសិកម្ម​វៀតណាម ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម