Connect with us

ជីវិតកម្សាន្ដ

វិទ្យាស្ថាន Garosero ហ៊ានថា ការស្លាប់ Sulli ៦ឆ្នាំមុន ដោយសារឈុត​ស្រាតជាមួយ Kim Soo Hyun

បានផុស

នៅ

Sulli បានទទួលមរណភាពកាលថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩ នៅអាយុ ២៥ ឆ្នាំ។ នាងបានរងទុក្ខ ពីការនិយាយអាក្រក់ និងការឈ្លោះប្រកែកបន្តបន្ទាប់លើបណ្ដាញសង្គម។ នៅក្នុងវីដេអូថ្មីៗនេះ វិទ្យាស្ថានស្រាវជ្រាវ Garosero ក៏បានយោងទៅលើការបង្ហោះសម្ងាត់របស់ប្អូនប្រុសតារាស្រីដោយបង្ហាញថា គេអាចមានគោលបំណងវាយប្រហារទៅលើ Kim Soo Hyun ចំពេលមានភាពចម្រូងចម្រាសនាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២១ ខែមីនា ប្អូនប្រុសរបស់ Sulli បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ ដោយសំដៅ​ទៅ​លើបុរសឈ្មោះ Kim ថា «ខ្ញុំមានរឿងច្រើនដែលត្រូវនិយាយអំពីលោក Kim ប៉ុន្តែខ្ញុំមិនអាចនិយាយបានទេ តែអ្នកឯងនឹងធ្លាក់ពីកន្លែងខ្ពស់ឈឺរាប់ម៉ឺនដង»។ បើទោះជាលោកមិននិយាយចំៗ តែទស្សនិកជនអាចស្មានដឹងថា ប្អូន Sulli កំពុងវាយប្រហារទៅលើ Kim Soo Hyun ដែលការបង្ហោះនេះបានទាក់ទាញការរិះគន់យ៉ាងឆាប់រហ័ស។

រម្លឹកទៅឆ្នាំ ២០១៧ Sulli បានសម្តែងរួមគ្នាជាមួយ Kim Soo Hyun ក្នុងខ្សែភាពយន្តក្រោមចំណងជើងថា «Real» ដោយបង្ហាញពីតួអង្គ Song Yoo-hwa ។ ភាពយន្តនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនោះ ដោយសារតែឈុតឆាកជាក់លាក់របស់វា ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយថា តួសម្តែងទាំងពីរស្រាតនៅក្នងអាងទឹកជាមួយគ្នា។

បន្ថែមពីលើនេះ វិទ្យាស្ថានបានបង្កើនការសង្ស័យជុំវិញឈុតឆាកអាក្រាតកាយរបស់ Sulli ។ ពួកគេ​បាន​អះអាង​ថា សម្ពាធ​ជុំវិញ​ឈុត​ឆាក​ជាក់​លាក់​ទាំង​នោះ​ អាច​នឹង​រួម​ចំណែក​ដល់​ការ​ពិនិត្យ​មើល​ជា​សាធារណៈ និង​ការ​យាយី​ដែលតារាសម្ដែងស្រីបានប្រឈម​មុខ​ពេញ​មួយ​អាជីព​របស់​នាង។​ ជាពិសេសនាងទទួលរងការធ្វើបាប ជិះជាន់និងបៀតបៀនពាក្យសម្ដីតែម្នាក់ឯង ខណៈ Kim Soo Hyun​ ដែលជាតួប្រុស បែរជាគ្មានបញ្ហាអ្វីទាំងអស់។

មិនត្រឹមតែរឿងរ៉ាវពាក់ព័ន្ធនឹង Kim Soo Hyun ម្នាក់ទេ រម្លឹកទៅកាន់ឆ្នាំ២០១៤ បន្ទាប់ពីមានពាក្យចចាមអារ៉ាមទាក់ទងស្នេហាជាមួយ Dynamic Duo’s Choiza នាងបានឈប់សម្រាកពីសកម្មភាពកម្សាន្ត ដោយសារតែទុក្ខព្រួយដែលបណ្តាលមកពីមតិស្អប់ខ្ពើម និងពាក្យចចាមអារ៉ាមមិនចេះចប់មិនចេះហើយ។ ក្រោយមក​ តារាស្រី បាន​ប្រកាសដក​ខ្លួន​ចេញ​ជា​ផ្លូវ​ការ ​ពី​ក្រុម​ចម្រៀង​ស្រី f(x) ក្នុង​ឆ្នាំ ២០១៥៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សន្តិសុខ​នៅតៃវ៉ាន់ ត្រៀមការពារ Kim Soo Hyun យ៉ាងតឹងរ៉ឹង ខ្លាចមានគ្រោះថ្នាក់កើតឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម