Connect with us

ព័ត៌មានជាតិ

ពិធីដង្ហែរូបសំណាករំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជួន ណាត និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី ១៤ មានអ្នកចូលរួមច្រើនកុះករ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃទី ​២៣ ខែមីនា ឆ្នាំ​ ២០២៥​ នេះ វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប បានរៀបចំ​ដង្ហែ​ព្រះ​ត្រៃ​រតន៍ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​បុណ្យ​រំឭក​ព្រះ​ឧបការគុណ សម្ដេចព្រះសង្ឃរាជ ជោ​ត​ញ្ញា​ណា ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ខ្មែរ លើក​ទី​ ១៤ នៅតាម​បណ្តា​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ដោយ​មាន​ការ​និមន្ត​ចូលរួម​ពី​មន្ត្រី​សង្ឃ​ខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើន​អង្គ​/​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​រំលឹកថា សម្ដេចព្រះសង្ឃរាជ ជោ​ត​ញ្ញា​ណោ ជួន ណាត ជា​ព្រះ​មហា​វីរ​បព្វជិត​ដ៏​ឆ្នើម​ដែល​បាន​បូជា​អ្វីៗ ដើម្បី​ជាតិ សាសនា ដែល​ប្រវត្តិសាស្ត្រ​ទទួលស្គាល់ថា ជា​ព្រះបិតា​អក្សរសាស្ត្រ​ជាតិ ដែល​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ បាន​ចំណាយ​ពេលវេលា ព្រះកាយពល ព្រះ​បញ្ញាញាណ ដើម្បី​សេចក្តី​សុខ សេចក្តីចម្រើន​ក្នុង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​ទាំងមូល។

ទិវា​រំឭក​ព្រះ​ឧបការគុណ​នាពេលនេះ ជាការ​បណ្ដុះ​គំនិត​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ព្រះសង្ឃ​ ឱ្យបាន​ដឹង​នូវ​សកម្មភាព​របស់​ សម្ដេច​ព្រះសង្ឃរាជ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បី​ដក​ខ្មែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុក​ព្រះអង្គ​ថា​ជា​វីរបុរស​ដ៏​អស្ចារ្យ ដោយ​ព្រះអង្គ​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​ប្រើ​ពេល​ប្រមាណ ​៤០ ​ឆ្នាំ ក្នុង​បេសកកម្ម​រៀបចំ​គម្ពីរ​ព្រះ​ត្រៃបិដក​ខ្មែរ ១១០ ភាគ តាំងពី​ឆ្នាំ ១៩៣០ រហូតដល់​ឆ្នាំ​ ១៩៦៨ ទើប​សម្រេច​បាន​ចប់​សព្វគ្រប់ នូវ​គម្ពីរ​ដ៏​ពិសិដ្ឋ ដែល​មានគុណ​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន និង​មាន​លក្ខណៈ​ពិសេស​ជាង​បណ្តា​ប្រទេស ដែល​គោរព​ព្រះពុទ្ធសាសនា​ដទៃ​ទៀត លើ​ពិភពលោក​ទាំងអស់​។ លក្ខណៈ​ពិសេស​នោះ គឺ​ប្រទេស​ទាំងនោះ មាន​ត្រឹម​ភាសាជាតិ​របស់​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ប្រទេស​កម្ពុជា លោកអ្នក​ប្រាជ្ញ​ខ្មែរ​បានរៀបចំ​ឱ្យមាន​ទាំង​ភាសា​ដើម គឺ​មគធភាសា ឬ​ភាសា​បាលី និង​ភាសា​ខ្មែរ៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម