ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថានសម្លាប់ក្រុមប្រដាប់អាវុធ១៦នាក់ក្បែរព្រំដែនជាមួយអាហ្វហ្គានីស្ថាន
កងទ័ពប៉ាគីស្ថានបានសម្លាប់ក្រុមប្រដាប់អាវុធ១៦នាក់ នៅតាមបណ្តោយព្រំដែនភាគខាងលិចជាមួយអាហ្វហ្គានីស្ថាន ខណៈប្រទេសទាំងពីរនេះកំពុងមានភាពតានតឹងជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ខែមីនានេះ។

កងទ័ព បានឲ្យដឹងថា ទាហានព្រំដែនប៉ាគីស្ថានបានសម្លាប់ក្រុមប្រដាប់អាវុធទាំងអស់នេះនៅក្នុងការប្រយុទ្ធគ្នាមួយក្នុងអំឡុងពេលយប់រវាងថ្ងៃទី ២២និង២៣ខែមីនា នៅស្រុក Waziristan ខាងជើងក្នុងខេត្ត Khyber Pakhtunkhwa។
រដ្ឋាភិបាលប៉ាគីស្ថានបាននឹងកំពុងស្នើសុំឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានបណ្តោះអាសន្នធានាការគ្រប់គ្រងព្រំដែនប្រកបដោយប្រសិទ្ធភាព។ បើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពកាលពីថ្ងៃអាទិត្យ ប៉ាគីស្ថាននឹងបន្តប្រតិបត្តិការរបស់ខ្លួនតាមព្រំដែននិងកម្ចាត់ក្រុមភេរវករដែលចេញពីប្រទេសអាហ្គានីស្ថាន។
ការប៉ះទង្គិចគ្នានេះមិនមែនជាលើកទីមួយនោះទេ កាលពីដើមខែនេះ កងទ័ពប៉ាគីស្ថានក៏បានវាយឆ្មក់កន្លែងលាក់ខ្លួនចំនួនពីរដែលប្រើប្រាស់ដោយក្រុមប្រដាប់អាវុធនៅក្នុងស្រុក Mohmand និង Dera Ismail Khan ក្នុងខេត្ត Khyber Pakhtunkhwa ផងដែរ។

ចាប់តាំងអាហ្វហ្គានីស្ថានគ្រប់គ្រងដោយពួកតាលីបង់ ទំនាក់ទំនងរវាងប៉ាគីស្ថាននិងអាហ្គានីស្ថានកាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។
ប៉ាគីស្ថានបានស្តីបន្ទោសមេដឹកនាំតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថានចំពោះការបរាជ័យក្នុងការទប់ស្កាត់សកម្មភាពរបស់ក្រុមតាលីបង់ប៉ាគីស្ថាន ឬ Tehreek-e-Taliban Pakistan (TTP) ដែលជាក្រុមដែលបានផុសឡើងក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមកបានធ្វើការវាយប្រហាររាប់រយដងប្រឆាំងនឹងកងទ័ពប៉ាគីស្ថាន។
ក្នុងឆ្នាំ ២០២៤ប៉ាគីស្ថានមានការវាយប្រហារជាង៥០០ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាង ១៥០០ នាក់។ រដ្ឋាភិបាលប៉ាគីស្ថានបានចោទប្រកាន់ពលរដ្ឋអាហ្វហ្គានីស្ថានជាញឹកញាប់ថាបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារទាំងនេះ ហើយបានអះអាងថាទីក្រុងកាប៊ុលផ្តល់ជម្រកដល់ TTP ដែលជាការចោទប្រកាន់ដែលក្រុមតាលីបង់អាហ្វហ្គានីស្ថានបដិសេធ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១៦ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក