Connect with us

ព័ត៌មានជាតិ

កំពង់ផែទេសចរណ៍​​ខេត្ត​កំពត នឹង​​​បើក​​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​នៅដើមខែមេសានេះ

បានផុស

នៅ

ក្រុមការងារអន្តរស្ថាប័ន កាលពីសប្តាហ៍​មុន​នេះ បាន​ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិខេត្ត​កំពត ដែលគ្រោងនឹងប្រព្រឹត្តទៅនា​ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្រុម​មន្រ្តី​ដែល​បាន​ចុះពិនិត្យទីតាំង សម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដឹកនាំដោយ លោក​ យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងក៏​មានការ​ចូលរួមពី​មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការដែលបានគ្រោងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបានចុះពិនិត្យទីតាំង​ដោយ​ក្រុម​មន្រ្តីពាក់ព័ន្ធ បានសម្រេចជ្រើសរើសយកទីតាំងសម្រាប់រៀបចំពិធី​សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិត​នៅ​កក្នុង​ភូមិសាស្ត្រភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​។

ក្រោយ​បញ្ចប់​ការសាងសង់ កំពង់ផែ​ទេសចណ៍​អន្តរជាតិ​ខេត្តកំពត បាន​បើក​ឲ្យ​ដំណើរការបណ្តោះអាសន្នកាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ ២០២៤។

ថ្លែងនៅ​ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពី​រសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ សម្តេច​ធិបតី ហ៊ុន ម៉ាណែត​បាន​ថ្លែង​ថា កំពង់ផែទេសចរណ៍​​​អន្ដរជាតិខេត្តកំពត នឹងក្លាយជាមធ្យោបាយតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូនរយៈពេលវែង និងប្រកបដោយភាពប្រទាក់ក្រឡា។

សម្តេច​ធិបតី​បាន​គូស​បញ្ជាក់ថា តាមរយៈកំពង់ផែនេះ នឹង​ជួយសម្រួលដល់ការតភ្ជាប់​ប្រទាក់ក្រឡាការធ្វើដំណើរ និងការដឹកជញ្ជូន ព្រមទាំងចូលរួមការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តភាពថ្មីៗ ដូចជា ការរួមទាក់ទាញ​វិនិយោគ​ផ្ទាល់ និងទេសចរពីបរទេស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សាងសង់នៅ​លើផ្ទៃដី​ទំហំ ៤ ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែល​ចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០១៨ និងសម្រេចរួចរាល់នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១ លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀង​ផ្តល់សិទ្ធិ​ដល់​ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders) ក្នុងការ​ធ្វើ​ប្រតិបត្តិការគ្រប់គ្រង និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ ក្នុង​កិច្ច​ព្រមព្រៀង​ភាពជាដៃគូរវិនិយោគ​រវាងរដ្ឋ និងឯកជន (PPP) ក្រុមហ៊ុន AZ Builder ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ AZ GROUP ​ត្រូវអនុវត្តកាតព្វកិច្ចចាំបាច់មួយចំនួនដូចជា ការជីកបូមស្ដារផ្លូវទឹកឱ្យបានធំទូលាយ ការសិក្សា​បន្ថែម​លើបច្ចេកទេសនាវាចរ ការបំពាក់ឧបករណ៍សញ្ញាជំនួយនាវាចរ និងការវិនិយោគមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធ សុវត្តិភាពកំពង់ផែ ដែលធានាថាកំពង់ផែនេះនឹងក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិពេញលេញ ស្របតាមបទដ្ឋានបច្ចេកទេស​ជាតិ និងអន្តរជាតិ។

បើតាមមន្រ្តី​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត អាចតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់រវាង​ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ក៏ដូចជាតភ្ជាប់ផ្លូវទស្សនាចរសមុទ្រជាមួយបណ្ដាកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាង​ងាយស្រួល៕

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម