Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ថ្កោលទោស​សមយុទ្ធ​អាមេរិក-កូរ៉េ​ខាង​ត្បូង​ថា​ជា «លំហាត់សម​សង្គ្រាម​នុយក្លេអ៊ែរ»

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងចំពោះសមយុទ្ធយោធារួមគ្នានាពេលថ្មីៗនេះដែលធ្វើឡើងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយហៅ​សកម្មភាព​នេះ​ថាជា «លំហាត់​សមសង្គ្រាមនុយក្លេអ៊ែរ»។

សមយុទ្ធ Freedom Shield (រូបថត៖  Korea Defense Daily)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធប្រចាំឆ្នាំ ដែល​គេ​ឲ្យ​ឈ្មោះ​ថា Freedom Shield បានបញ្ចប់នៅថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២៥ បន្ទាប់ពីការធ្វើ​លំហាត់​យោធា​ទ្រង់ទ្រាយ​ធំ​រយៈពេល​១១​ថ្ងៃ ក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់សម្ព័ន្ធមិត្ត។

ជាការឆ្លើយតបទៅនឹងសមយុទ្ធទាំងនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA នៅ​ថ្ងៃចន្ទ​ទី​២៤​ខែ​មីនា​នេះ​បានរិះគន់​ថា​ វា​​ជាទង្វើបង្កហេតុដែលអាចបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានពិពណ៌នាសមយុទ្ធនេះថា «ព្រហើន» និង​ជា «ការហាត់សមសម្រាប់​សង្គ្រាម» ដោយអះអាងថា សកម្មភាពបែបនេះគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។

បន្ថែម​ពី​នេះ កាល​ពី​ពេល​ថ្មីៗ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹក​នាំ​ការបាញ់សាកល្បងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះថ្មី​ ដែល KCNA បានរាយការណ៍ថា ជា​ការ​តេស្ត​ដោយ​ជោគជ័យ ហើយ​​មានភាពជឿជាក់ខ្ពស់​នៅក្នុងសេណារីយ៉ូ​សង្គ្រាម។ ការ​សាកល្បង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​​ការ​បញ្ចប់​សមយុទ្ធ Freedom Shield ដោយ​គូសបញ្ជាក់​ពី​ភាព​តានតឹង​ផ្នែក​យោធា​ដែល​​កំពុង​កើនឡើង​ក្នុង​តំបន់។

សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ បាន​អះអាង​ដដែលៗ​ថា សមយុទ្ធ​រួម​របស់​ពួក​គេ​មាន​លក្ខណៈ​ការពារ​ដោយ​មាន​គោល​បំណង​ពង្រឹង​ការ​ត្រៀម​ខ្លួន​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដ៏​មាន​សក្តានុពល​ពី​កូរ៉េ​ខាង​ជើង។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងយល់ឃើញថា សមយុទ្ធទាំងនេះជាការគំរាមកំហែងដោយផ្ទាល់ ដែលជារឿយៗឆ្លើយតបជាមួយនឹងការបង្ហាញពីសមត្ថភាពយោធា រួមទាំងការសាកល្បងមីស៊ីលផងដែរ៕

ដោយ៖ ឈាង

ចុចអាន៖ កូរ៉េ​ខាង​ជើង អួត​ថាធ្វើ​តេស្ត​មីស៊ីល​ប្រឆាំង​យន្តហោះ​ដោយ​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៦ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម