Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តមហាជនដើរកម្សាន្តលើផ្លូវថ្មើរជើងឱ្យបានច្រើនកុះករ

បានផុស

នៅ

បន្ទាប់ពីបានដើរទស្សនាដោយផ្ទាល់លើផ្លូវថ្មើរជើង រាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកទឹកចិត្តដល់មហាជនចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើងនេះឱ្យបានច្រើនកុះករ ដែលជាផ្នែកមួយជំរុញទាំងវិស័យទេសចរណ៍ និងសុខភាពសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានឆ្លៀតពេលនាំក្រុមគ្រួសារ និងក្រុមការងារ ដើរទស្សនាកម្សាន្តទិដ្ឋភាពផ្លូវថ្មើរជើង (Walk Street) ដ៏ស្រស់ត្រកាល ក្នុងទឹកដីរាជធានីភ្នំពេញ។

ផ្លូវថ្មើរជើងនេះ បាននិងកំពុងដាក់ឱ្យដំណើរការជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤)​ រហូតដល់មុខព្រះបរមរាជវាំង។ ផ្លូវថ្មើរជើងនេះ បានទាក់ទាញពលរដ្ឋ និងភ្ញៀវអន្តរជាតិ ដើរលេងកម្សាន្តយ៉ាងច្រើនកុះករ ខណៈអាជ្ញាធររាជធានីភ្នំពេញ ក៏បានរៀបចំកន្លែងកម្សាន្តសប្បាយៗច្រើនប្រភេទ ទាំងការប្រគុំតន្ត្រីប្រជាប្រិយ បុរាណ និងល្បែងប្រជាប្រិយខ្មែរ។

បន្ទាប់ពីបានដើរទស្សនាដោយផ្ទាល់ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តពុកម៉ែ បងប្អូន យុវជន យុវនារី សិស្ស និស្សិត ចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ដើម្បីជំរុញបន្ថែមវិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជាការដើរហាត់ប្រាណ ដើម្បីសុខភាពល្អផងដែរ។

កន្លងមក ក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តបាត់ដំបង កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានបង្ហាញបំណងចង់ឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាគម្រោងរៀបចំផ្លូវថ្មើរជើងពេលរាត្រី សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដូចនៅរាជធានីភ្នំពេញ ដែលកំពុងដាក់ឱ្យដំណើរការ ដើម្បីទាក់ទាញនូវប្រជាពលរដ្ឋដើរកម្សាន្ត។

ការកត់សម្គាល់របស់លោក ស សុខា ការសាកល្បងផ្លូវថ្មើរជើងនៅភ្នំពេញ ទទួលបានការគាំទ្រពីសាធារណជន ទាំងអ្នកហាត់ប្រាណ និងអ្នកថ្មើរជើងកម្សាន្ត មិនថាមនុស្សចាស់ វ័យកណ្ដាល យុវជន និងកុមារ ដ្បិតពួកគាត់មិនព្រួយបារម្ភអំពីបញ្ហាចរាចរណ៍ និងក្លិនផ្សែងចេញពីយាន្ដយន្ត ខណៈអ្នកលក់ដូរបែបចល័ត ក៏ទទួលបានឱកាសលក់ចំណីអាហារ និងវត្ថុអនុស្សាវរីយ៍ដាច់ជាងមុន។

បើតាមការគូសបញ្ជាក់របស់លោក ស សុខា ដោយផ្អែកតាមការស្រាវជ្រាវមួយ គឺរកឃើញថា មានប្រជាជនប្រមាណ ១៤% បានកាត់បន្ថយភាពតានតឹង ឬស្ត្រេស ដោយសារតែអាជ្ញាធរបានរៀបចំទីតាំងសម្រាប់ពួកគាត់ដើរហាត់ប្រាណ និងទីតាំងសម្រាប់ថ្មើរជើងកម្សាន្តនៅពេលព្រឹក ពេលល្ងាច និងពេលយប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព៣ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ ក្រសួង មិនបានលាក់បាំងព័ត៌មានគុណភាពខ្យល់ពុលឡើយ ព្រោះបើលាក់បាំងស្មើនឹងធ្វើបាបពលរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋសភាប្រគល់កៅអីដែលជាអតីតអាសនៈរបស់តំណាងរាស្រ្ត ឱ្យវិទ្យាល័យឥន្រ្ទទេវី ទុកប្រើតាមតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម