Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ វិស័យកសិកម្មកម្ពុជា នឹងរឹងមាំជាងមុន ប្រសិនបើការអនុវត្តកសិកម្មតាមកិច្ចសន្យា មានប្រ​សិទ្ធភាព

បានផុស

នៅ

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឃឹម ហ្វីណង់​ ​មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម​កម្ពុជា​នឹងរឹងមាំ​​ជាង​មុន ព្រម​ទាំង​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជា​មួយ​កសិផល​ប្រទេស​ដទៃ ទាំង​លើ​កត្តា​ថ្លៃ បរិមាណ និង​គុណភាព ប្រសិនបើ​ការ​ធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា-Contract Farming អាច​អនុវត្ត​បាន​ដោយ​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បាន​លើក​ឡើង​ថា ក្នុង​ពេល​កន្លង​មក រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​នឹងកំពុង​ដឹកនាំ​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​ជំរុញ និង​បង្ក​បរិយាកាស​​អំណោយផល​ដល់​ការ​ធ្វើ​ផលិតកម្ម​កសិកម្ម​ជា​ប្រព័ន្ធ​បែប​នេះ រួមមាន​ការរៀបចំ​ច្បាប់​ស្តី​ពី​ការ​ធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​ការ​​លើក​ទឹក​ចិត្ត​ឱ្យ​កសិករ​ចងក្រង​គ្នា​ផលិត​ជា​សហគមន៍​កសិកម្ម​ទំនើប។

លោក​ថា៖ «ការ​ធ្វើ​សមាហរណកម្ម​នៃ​ខ្សែ​ច្រវ៉ាក់​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​វិស័យ​កសិកម្ម​ទាំងមូល ជា​ពិសេស​ការពារ​កសិករ​ខ្នាតតូច​ដែល​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ពី​ហានិភ័យ​ទីផ្សារ»។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ការចុះ​កិច្ច​សន្យា​ការ​ធ្វើ​ផលិតកម្ម​តាម​កិច្ចសន្យា​ គឺជាចំណុច​សំខាន់​នៅ​​ក្នុង​ការ​​បង្ហាញ​អំពី​ការ​ផ្សារ​ភ្ជាប់​ទៅ​កាន់​ទីផ្សារ​ទុក​ជា​មុន​របស់​សហគមន៍​កសិកម្ម​ទំនើប​ ដែល​កន្លង​មក​ច្រើន​ប្រើ​ពាក្យ​ថា លក់​មុន​ដាំ។

លោកបានពន្យល់ថា៖​ «ការ​រៀបចំ​ការ​ធ្វើ​ទីផ្សារ​ទុក​ជា​មុន​របស់​សហគមន៍​កសិកម្ម​ទំនើប​ ​គឺ​ពិត​ជា​មាន​ភាព​ចាំ​បាច់​ណាស់ ក្នុង​ការ​ផ្តល់​ភាព​ច្បាស់លាស់​ដល់​កសិករ​ ទាំង​បច្ចេកទេស​ ទាំង​ទីផ្សារ​ ដោយ​យើង​នៅ​រង់ចាំ​មើល​តែ​ទិន្នផល​ប៉ុណ្ណោះ ដរាប​ណា​យើង​អាច​ទទួល​បាន​ទិន្នផល​តាម​ការ​រំពឹង​ទុក នោះ​កសិករ​នឹង​ទួល​បាន​នូវ​ប្រាក់​ចំណេញ​»។

ជា​គោលការណ៍​នៅ​ពេល​ដែល​កសិករ​ព្រម​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប​ កសិករ​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​ទន់​​​ បច្ចេកទេស និង​ផ្នែក​ទីផ្សារ ហើយ​ក្រសួង​និង​បន្ត​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ឱ្យ​សម្រេច​បាន​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក​។ មិន​តែ​ប៉ុណ្ណោះ ក្រុម​ហ៊ុន​ដែល​ចូល​មក​តាមរយៈ​ក្រសួង ក្រសួង​និង​ដើរ​តួនាទី​ជា​អាជ្ញាកណ្ដាល​មួយ​ ដល់​ក្រុមហ៊ុន​ជា​អ្នក​ទិញ ក៏​ដូច​ជា​កសិករ​ដែល​ជាអ្នក​ផលិត​លក់។ ​

បើតាមលោក ឃឹម ហ្វីណង់ ប្រសិន​បើ​មិន​មាន​តួអង្គ​ដូច​ជា​ក្រសួង​កសិកម្ម​ ដែល​មាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​ជា​សេនាធិការ​នោះ គឺ​​ពិបាក​នៅ​ក្នុង​ការ​អនុវត្ត​ការ​ធ្វើផលិតកម្ម​តាម​កិច្ចសន្យា​ណាស់​។

ជា​មួយ​គ្នា​នេះ លោក ឃឹម ហ្វីណង់ ក៏​​រំពឹង​ថា ចំណុច​ចាប់​ផ្តើម​នាពេល​នេះ​នឹង​ក្លាយ​ទៅ​ជា​ចំណុច​ដំបូង​នៃ​ភាព​ច្បាស់លាស់​មួយ​នៃការ​ធ្វើ​កសិកម្ម​នៅ​កម្ពុជា ហើយ​សង្ឃឹម​ថា​ទាំង​អស់​នេះ​នឹង​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​វិនិយោគ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ខ្សែ​ចង្វាក់​ផលិត​កម្ម​នឹង​ចាប់​ផ្តើម​ហ៊ាន​វិនិយោគ​ ដោយ​សារ​តែភាព​ច្បាស់​លាស់​ដែល​ក្រសួង​បាន​បង្កើត​នៃ​ផ្នែក​ដើម​នៃ​ខ្សែ​ចង្វាក់​ផលិត​កម្ម​នេះ​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម