Connect with us

ជីវិតកម្សាន្ដ

Due ដាក់លក់​របស់របរ​ផ្ទាល់ខ្លួនឡៃឡុង យកលុយ​សង​បំណុល​គេ​

បានផុស

នៅ

Due Arisara បានវិល​ចូលមក​បណ្ដាញ​សង្គមជាថ្មី​ទៀតដោយលើកនេះនាងប្រកាសលក់របស់របរផ្ទាល់ខ្លួនក្រោមម៉ាកយីហោប្រណិតៗ តាមរយៈ Instagram ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះចាប់តាំងពីរឿងរឿងខ្ចីលុយ លោកជំទាវឬអ្នកជំនួញស្រី Maynie Minimay  ៦២ លានបាតមក នាងស្រាប់តែបាត់មុខពីហ្វេន ដោយមិនមានការធ្វើបច្ចុប្បន្នភាពចាប់តាំងពីខែមករាឆ្នាំ ២០២៥មកម៉្លេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ តារាថៃនិយមតួឆ្នាសរូបនេះបាន​បង្ហោះរូបភាពអំពីទ្រព្យប្រណិតៗ​ផ្ទាល់​ខ្លួន តាមរយៈ Instagram Stories បណ្តុំនៃម៉ាកយីហោដែលនាងស្រឡាញ់មានដូចជា៖ ស្បែកជើង ក្រវិល និងខ្សែដៃពីម៉ាកល្បីៗដូចជា Chanel, Dior និង Alexanderwang របស់នីមួយៗត្រូវបានលក់ក្នុងតម្លៃទាបជាងតម្លៃទីផ្សារ ចាប់ផ្តើមត្រឹមតែពីពីរបីពាន់បាតប៉ុណ្ណោះ។

យ៉ាងណាមិញ ​ដោយសារតែទំនិញប្រណិតៗរបស់ Due Arisara មានតម្លៃធូថ្លៃបំផុតទើបត្រឹមតែមួយភ្លែតសោះនាងអាចលក់អស់គ្មានសល់សូម្បីតែមួយ។ ប៉ុន្តែក្នុងពេលទន្ទឹមគ្នានោះដែរ អ្នកគាំទ្រគិតស្មានថា តារាស្រីដាក់ចិត្តលក់របស់សំណព្បឡៃឡុងខាតដើមបែបនេះប្រាកដជាទាក់ទងនឹងបំណុលជាក់ជាមិនខានឡើយ។

បើទោះជានាងពុំបានចេញមុខបកស្រាយលម្អិតទាក់ទិននឹងការលក់របស់ហៃសូយ៉ាងណាក្ដី ប៉ុន្តែមហាជនជាច្រើនបានចូលទៅបញ្ចេញមតិថានេះគឺជាសញ្ញាល្អមួយដែលបង្ហាញថា Due នាង​មិន​បាន​រត់​ទៅ​ណា​ទេ ទោះបីជាប្រឈមនឹងព្យុះនៃពាក្យចចាមអារ៉ាមជាច្រើន ជាពិសេសត្រូវបញ្ចប់ដោយម៉ាកជាច្រើនក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ខុនដូនិងឡានទំនើប ដែលតារាថៃ Due អួតក្ដែងៗថា ប្ដីតៃវ៉ាន់ទិញឲ្យ តាមពិតជួលគេមកទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម