Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ឲ្យ​ពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួន​កាន់កាប់ ​ចុះ​សញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញក្រឹត្យមួយដែលតម្រូវ​ឲ្យ​ជនជាតិអ៊ុយក្រែន​រស់នៅក្នុងទឹកដីដែល​រុស្ស៊ី​កំពុង​កាន់កាប់ ចុះ​សញ្ជាតិរុស្ស៊ី ឬប្រឈមមុខនឹងការនិរទេស​នៅ​ត្រឹម​ថ្ងៃ​ទី​១០​ខែ​កញ្ញា​​ឆ្នាំ​២០២៥​ខាង​មុខ។

លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​ការ​ចុះ​ផ្សាយ​របស់​​វិបសាយ​ Human Rights in Ukraine នៅ​ថ្ងៃ​ទី​២៤​ខែ​មីនា​នេះ ក្រឹត្យ​ថ្មី​របស់ ពូទីន ធ្វើ​ឡើង​សម្រាប់​​ពលរដ្ឋ​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia។

រដ្ឋាភិបាល​អ៊ុយក្រែន ​បាន​ចាត់ទុក​​ក្រឹត្យ​នេះ​ថា​ជា ​ការ​ផ្លាស់​ទីលំនៅ​ដោយ​បង្ខំ ដោយ​លើក​ហេតុផល​ថា​ វា​បំពាន​​ច្បាប់​អន្តរជាតិ។ អ៊ុយក្រែន​គ្រោង​រាយការណ៍​ពី​សកម្មភាព​របស់​រុស្ស៊ី​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ​ថា​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។

សូម​បញ្ជាក់​ថា ក្រឹត្យចុងក្រោយ​​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២១​ខែ​មីនា គឺ​ជា​ក្រឹត្យ​ទី​ពីរ​ហើយ​​របស់​រុស្ស៊ី សម្រាប់​ពលរដ្ឋ​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​កាន់កាប់។ កាល​ពី​​ខែ​មេសា​​ឆ្នាំ​២០២៣ ក្រឹត្យ​របស់លោក ពូទីន បាន​តម្រូវ​ឲ្យ​ជនជាតិអ៊ុយក្រែន​​ចុះ​សញ្ជាតិរុស្ស៊ី យ៉ាង​យូរ​​ត្រឹម​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២៤។ អ្នក​ដែល​បដិសេធ​គឺ​មាន​ហានិភ័យ​នៃ​​ការ​បាត់​បង់​សិទ្ធិ​អចលនទ្រព្យ អត្ថប្រយោជន៍​សង្គម និង​​អាច​ប្រឈម​​ការ​និរទេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម