Connect with us

ព័ត៌មានអន្ដរជាតិ

​ជប៉ុន​​ជួប​គ្រោះ​​​​​​​​ភ្លើង​ឆេះ​ព្រៃ​ជាថ្មី ​ដោយជម្លៀស​មនុស្សជិត២៨០០នាក់​​

បានផុស

នៅ

ភ្លើងឆេះព្រៃចំនួន​២​ទីតាំង​​​​​ផ្សេង​គ្នា​​នៅក្នុងខេត្តភាគខាងលិចប្រទេសជប៉ុន បាន​ជំរុញ​ឲ្យ​ប្រទេស​នេះ​បញ្ជាឱ្យប្រជាជនជិត ២៨០០នាក់ ខណៈផ្ទៃដីរាប់សិបហិកតាត្រូវបានបំផ្លាញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Kyodo នៅថ្ងៃទី២៤ខែមីនានេះ។

(រូបភាព៖ Kyodo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើងនេះបានឆាបឆេះកាលពីថ្ងៃអាទិត្យ​នៅក្នុង​ខេត្ត២ រួមមាន​ ខេត្ត Okayama បានឆេះផ្ទៃដីសរុបចំនួន​២៥០ហិកតានៅ​ក្នុង​ទីក្រុង Okayama និង Tamano។ ចំណែកភ្លើងឆេះនៅខេត្ត Ehime បានលេបត្របាក់ផ្ទៃដីចំនួន១១៩ ហិកតា​​នៅក្នុងទីក្រុង Imabari និង​កំពុងងបន្តរីករាលដាលនៅថ្ងៃចន្ទ​នេះ ទោះ​បីជាអាជ្ញាធរប្រឹងប្រែង​​ពន្លត់ពេញ​មួយយប់ថ្ងៃអាទិត្រក៏ដោយ។

ឧទ្ធម្ភាគចក្ររបស់កងទ័ព ក៏បានចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការឆាបឆេះនៅព្រឹកថ្ងៃចន្ទនេះផងដែរ តាមសំណើរបស់អាជ្ញាធរខេត្ត Okayama និង Ehime។

បើយោងតាមអាជ្ញាធរក្នុងតំបន់​ មិនមានការរាយការណ៍ពីអ្នករបួសនៅក្នុងខត្តទាំងពីរនេះនោះទេ ប៉ុន្តែផ្ទះជាច្រើនត្រូវបានដុតបំផ្លាញនៅក្នុងទីក្រុង Okayama។

គួររម្លឹកថា នេះជាភ្លើងឆេះព្រៃទីពីរហើយដែលប្រទេសជប៉ុនបានជួបប្រទះ ដោយកាលពីខែកុម្ភៈ ភ្លើង​ឆេះព្រៃដ៏ធំមួយបានផ្ទុះឡើងនៅទីក្រុង Ofunato ក្នុងខេត្ត Iwate ភាគខាងជើងប្រទេស ដែលបាន​ឆេះផ្ទៃដីប្រមាណ៣០០០ហិកតាស្មើនឹងប្រហែល៩ភាគរយនៃផ្ទៃដីក្នុងទីក្រុងនេះ៕

(រូបភាព៖ Kyodo)
(រូបភាព៖ Kyodo)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម