Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ កម្ពុជា មានសាលាឯកជននៅគ្រប់កម្រិតជិត ៦ ពាន់សាលា នៅទូទាំងប្រទេស

បានផុស

នៅ

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា បច្ចុប្បន្ន​នេះ កម្ពុជា មាន​សាលា​ឯកជន​នៅ​គ្រប់​កម្រិត​ប្រមាណ​ ៥ ៧៤៧ សាលា នៅ​ទូទាំងប្រទេស​ ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​គុណភាព​អប់រំ ​និង​អភិវឌ្ឍន៍​ធនធានមនុស្ស​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ប្រកាស​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ថ្មី ២០២៥-២០២៧ និង​ប្រគល់​បណ្ណ​សរសើរ​នាយក​/​នាយិកា​ថ្លើម និង​គ្រូ​ឆ្នើម ​នៃ​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ លោក ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា ក្នុងចំណោម​សាលា​គ្រប់​កម្រិត​ជិត ៦ ០០០ សាលា ​ក្នុងនោះ​ សាលា​មត្តេយ្យ​មាន​ ៤ ៣០០ ចំណោម​សាលា ៩ ០០០ សាលា ក្នុង​នោះ​ មតេយ្យ​សហគមន៍​ជាង ៣ ០០០។ សាលាបឋមសិក្សា​មាន​ ៨៩០​ សាលា​ ក្នុងចំណោម​ ៧ ៤០០ សាលា ​មាន​សិស្ស​ ២​ លាន​ ២ សែន​នាក់។ សាលា​មធ្យមសិក្សា​មាន​ ៤៤២​ សាលា ​ក្នុងចំណោម​ជាង​ ១ ៨០០​ សាលា ​និង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​មាន​ចំនួន​ ១១៥ ​ក្នុងចំណោម​ ១៩៤ ​កន្លែង។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ជារួម​សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ ចំនួន​សាលារៀន​នៅ​ទូទាំងប្រទេស​សរុប ១៩.៥៩១​ ដោយមាន​សិស្ស​និស្សិត​សរុប ៤.១៧១.៩៦២ នាក់។

លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​ណែ​នាំឱ្យ​យកចិត្តទុកដាក់​អប់រំ​កុមារ​ចាប់ពី​តូច​ឡើងទៅ​ ដើម្បីឱ្យ​កុមារ​ក្លាយជា​ធនធាន​ដ៏​សំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា «បច្ចុប្បន្ន​ការអប់រំ​កុមារ​តូច​បើទោះបីជា​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ ក៏មាន​តួនាទី​ដ៏​សំខាន់​កុមារ​តូច​ជា​មូលដ្ឋានគ្រឹះ ​ហើយ​តួនាទី​ការអប់រំ​កុមារ​តូច​ពិសេស​ការថែរក្សា​ចាប់តាំងពី​អាយុ​សូន្យ​ឆ្នាំ ​ពិសេស​តាំងពី​ក្នុង​ផ្ទៃ​ ហើយ​ ១​ ពាន់​ថ្ងៃ​ដំបូង ​មាន​តួនាទី​សំខាន់​ដើម្បី​ឱ្យ​ខួរក្បាល​របស់​កុមារ​មានការ​លូតលាស់​បាន​ល្អ​ ផ្តល់​អាហារូបត្ថម្ភ​ធានា​បាន​នូវ​ការ​អនាម័យ​ដែល​នាំនូវ​សុខភាព​រាងកាយ ​និង​នាំមក​នូវ​ការបណ្តុះ​ពុទ្ធិ​ ទាំង​ពុទ្ធិ​ខាង​ផ្នែក​បញ្ញា ​ទាំង​ពុទ្ធិ​មិនមែន​ផ្នែក​បញ្ញា​ ការរីកលូតលាស់​រាងកាយ ចលនា​តូចធំ អារម្មណ៍ ​និង​ទំនាក់ទំនង​សង្គម ​ដែល​ទាំងអស់​នេះ​គឺ​នាំមក​ខួរក្បាល​លូតលាស់​បានល្អ​។ អីចឹង​តួនាទី​របស់​កុមារ​តូច​គឺ​រៀន​តាមបែប​លេង​ហេតុនេះ​ហើយ​ធ្វើឱ្យ​កុមារ​មាន​រំញោច​ធ្វើឱ្យ​ប្រព័ន្ធ​កោសិកា​សរសៃ​ប្រសាទ​ផ្សារភ្ជាប់​គ្នា​លូតលាស់​»។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្មេង​ដែលមាន​ការថែទាំ​ល្អ​ក៏មាន​ការលូតលាស់​ល្អ​ ដូច្នេះ​គុណភាព​ធនធាន​មនុស្ស​ត្រូវ​តែ​បំប៉ន​ចាប់ពី​កុមារ​តូច​នៅ​បឋមសិក្សា​គឺ​ធ្វើយ៉ាងណា​ឱ្យ​កុមារ​ចេះ​អាន ចេះ​សរសេរ ចេះ​គិត​លេខ​ ហើយ​ឱ្យ​កុមារ​មាន​កាយសម្បទា បំណិន​សម្បទា និង​ចរិយា​សម្បទា។

លើសពីនេះ​ទៀត​ ត្រូវឱ្យ​កុមារ​រៀន​ភាសា​ខ្មែរ​ឱ្យ​ច្បាស់​ជាមុនសិន ​មុននឹង​រៀន​ភាសា​ផ្សេងទៀត​ដូចជា​ភាសា​អង់គ្លេស​ ឬ​ភាសា​ចិន​ ដោយសារ​ភាសា​អង់គ្លេស​ងាយ​រៀន​ជាង​ភាសា​ខ្មែរ​។ ដូចនេះ​ហើយ​បានជា ​សម្តេច​មហា​បវរ​ធិបតី​ តម្រូវ​ឱ្យ​សាលា​អន្តរជាតិ​បញ្ចូល​ភាសា​ខ្មែរ​ទៅ​ក្នុង​កម្មវិធីសិក្សា ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​ ព្រោះថា​ការលើកកម្ពស់​ការអប់រំ ​ដើម្បីឱ្យ​ប្រទេសជាតិ​មានការ​ឯកភាព​គ្នា​មាន​អត្តសញ្ញាណ​ជាតិ​ឱ្យ​ប្រជាជនមាន​សាមគ្គី​គ្នា ធានាបាន​នូវ​សុខសន្តិភាព៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម