Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីនឹងរឹតបន្តឹងការគ្រប់គ្រងបន្ទះឈីប​ ដោយសម្ពាធពីអាមេរិក

បានផុស

នៅ

កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា​ ប្រទេស​ម៉ាឡេស៊ីគ្រោង​នឹង​រឹតបន្តឹង​ការគ្រប់គ្រង​លើ​បន្ទះឈីប ក្រោម​សម្ពាធ​ពីសហរដ្ឋអាមេរិកដែល​ព្យាយាមរឹតត្បឹងចិន​ពី​​ការប្រើប្រាស់បន្ទះឈីបរបស់​ខ្លួន​ តាម​មធ្យោបាយជាច្រើន រួមទាំងបិទ​ការនាំចេញ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក​ Zafrul Aziz បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងទាមទារឱ្យម៉ាឡេស៊ីតាមដានយ៉ាងដិតដល់​នូវ​លំហូរនៃការផ្គត់ផ្គង់បន្ទះឈីបទំនើប​​របស់​ក្រុមហ៊ុនអាមេរិក Nvidia ​ក្រោយ​មាន​សេចក្ដីរាយការណ៍​ថា​ ​ផលិតផលបច្ចេកវិទ្យា​មួយចំនួនដែល​ប្រើ​បន្ទះឈីប​ប្រភេទ​នេះ​បាន​ធ្លាក់ទៅដល់​ដៃចិន​ ដែល​អាច​ឱ្យ​ចិន​ប្រើ​សម្រាប់​ការអភិវឌ្ឍបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតរបស់ខ្លួន។

លោក Aziz បានប្រាប់ Financial Times ថា៖ «[សហរដ្ឋអាមេរិក] កំពុងស្នើសុំឱ្យយើងធ្វើឱ្យប្រាកដថា យើងត្រួតពិនិត្យរាល់ការដឹកជញ្ជូន​ចូល​ម៉ាឡេស៊ី ​ពេល​វា​ពាក់ព័ន្ធនឹងបន្ទះឈីប Nvidia»។ ​

គេ​មើលឃើញថា​ សេចក្ដីរាយការណ៍ពី​បញ្ហានេះ​ធ្វើឡើង​ ខណៈសហរដ្ឋអាមេរិកកំពុងស៊ើបអង្កេត ថាតើក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិន​ DeepSeek ​បាន​ប្រើ​បន្ទះឈីប​អាមេរិកក្នុងម៉ូឌែល AI ដែល​ខ្លួន​បាន​ដាក់ចេញ​កាលពីខែមករា ​ហើយ​ធ្វើ​ឱ្យកក្រើកវិស័យ AI សកល ដែរឬអត់។

ការស៊ើបអង្កេតរបស់​អាមេរិកធ្វើឡើងក្រោយ​ មាន​សេចក្ដីរាយការណ៍ថា​ សិង្ហបុរីបាន​បើក​ការស៊ើបអង្កេត​លើលទ្ធភាព​នៃការរត់ពន្ធ​តាម​រយៈម៉ាឡេស៊ី នូវ​បន្ទះឈីបទំនើប Nvidia ដែលសហរដ្ឋអាមេរិក​ចេញ​ការរឹតត្បឹត​បិទ​ការ​នាំចេញ​ទៅ​​ចិន។

ការស៊ើបអង្កេត​របស់​សិង្ហបុរី ធ្វើឡើង​​​លើម៉ាស៊ីនមេ​ (servers) ​ក្រុមហ៊ុនផលិតកុំព្យូទ័រដូចជា​ Dell Technologies Inc. ​និង Super Micro Computer Inc. ដែល​អាច​មាន​ផ្ទុក​​បន្ទះឈីបរបស់​ Nvidia និងត្រូវបាន​​នាំចេញទៅម៉ាឡេស៊ី​។ ការណ៍នេះកើតឡើង ក្រោយ​ប៉ូលិសសិង្ហបុរី​បានចាប់ខ្លួនមនុស្សជាច្រើននាក់ ជុំវិញ​តួនាទីរបស់ពួកគេ​​លើ​ការទិញ និងដឹកជញ្ជូនបន្ទះឈីប Nvidia ដោយបំពានលើ​ការរឹតត្បឹត​របស់សហរដ្ឋអាមេរិក។ មនុស្ស​ទាំងនោះ រក​ការចោទប្រកាន់ពីបទបំភាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់ម៉ាស៊ីនមេ អំពីអ្នកប្រើប្រាស់ចុងក្រោយពិតប្រាកដនៃ​ម៉ាស៊ីនមេ​ ដែល​ដឹក​ពីសិង្ហបុរីទៅម៉ាឡេស៊ី៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម