Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល គ្រោង​បង្កើត​ព្រលាន​យន្តហោះ​ថ្មី នៅ​ជិត​តំបន់​ហ្គាហ្សា

បានផុស

នៅ

គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចរបស់អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មីនា​ឆ្នាំ​២០២៥ បានអនុម័តលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅ​ទីក្រុង Nevatim ដែលជាទីប្រជុំជននៅ​តំបន់វាលខ្សាច់ Negev ចម្ងាយ​ប្រហែល ៦៥​គីឡូម៉ែត្រ ឬ​ជិះ​ប្រហែលមួយម៉ោងពីព្រំដែនហ្គាហ្សា។

អាកាសយានដ្ឋាន Ben Gurion (រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ព្រលាន​យន្តហោះ​ថ្មី​របស់​អ៊ីស្រាអែល មាន​ទីតាំង​ស្ថិត​នៅ​ជាប់​មូលដ្ឋាន​ទ័ព​អាកាស ជា​កន្លែង​សម្រាប់​​ស្តុក​ទុក​យន្តហោះចម្បាំង F-35។ មូលដ្ឋាន​ទ័ព​អាកាស​នេះ ធ្លាប់​ត្រូវ​មីស៊ីល​អ៊ីរ៉ង់​ប៉ុនប៉ង​វាយ​ប្រហារ​ជាច្រើន​លើក​មក​ហើយ​​កាលពី​ខែ​តុលា​ឆ្នាំ​មុន។

ព្រលាន​ថ្មី ដែលមានចម្ងាយ ១៣២​គីឡូម៉ែត្រពីទីក្រុង Tel Aviv នឹងចំណាយពេល ៧​ឆ្នាំក្នុងការសាងសង់ ហើយ​អាច​​​មាន​សមត្ថភាព​ទទួល​អ្នកដំណើររហូតដល់ ១៥​លាននាក់ក្នុងមួយឆ្នាំ។

គំនិតផ្តួចផ្តើម​បង្កើត​ព្រលាន​ថ្មី​នេះ ក៏​មានគោលបំណងកាត់បន្ថយការកកស្ទះនៅ​អាកាសយានដ្ឋាន Ben Gurion និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល​ផង​ដែរ។

យ៉ាង​ណា​មិញ ក្រុម​យោធា និងសន្តិសុខរបស់អ៊ីស្រាអែល បានប្រឆាំងនឹងគម្រោងនេះ ដោយសារតែ​វា​នៅជិតមូលដ្ឋានទ័ពអាកាស។

សូម​បញ្ជាក់​ថា ព្រលាន​ Ben Gurion គឺជាច្រកផ្លូវអាកាសដ៏សំខាន់របស់អ៊ីស្រាអែល និងមានសមត្ថភាពផ្ទុកអ្នកដំណើរ ៤០​លាននាក់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែ​វា​នឹង​មិន​អាច​បំពេញ​​តាម​តម្រូវ​ការ​​នា​ថ្ងៃ​ទៅមុខ​បាន​ឡើយ។ បើ​យោង​តាមគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចរបស់អ៊ីស្រាអែល ​មនុស្ស ៨០​លាន​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឆ្លងកាត់​អាកាសយានដ្ឋាន​​នេះ​នៅ​ឆ្នាំ​២០៥០។

កាល​ពី​ឆ្នាំ​២០១៩ អ៊ីស្រាអែលបានបើកព្រលានយន្តហោះ Ramon នៅជិតទីក្រុងរមណីយដ្ឋានសមុទ្រក្រហម Eilat ​នៅ​តំបន់​ភាគ​ខាងត្បូង ជាប់ព្រំដែនជាមួយ​ប្រទេស​ហ្ស៊កដានី និងអេហ្ស៊ីប។ មុនពេលសង្រ្គាមជាមួយក្រុមហាម៉ាស ក្រុមហ៊ុនអាកាសចរណ៍បរទេសមួយចំនួនដូចជា Ryanair បានដំណើរការជើងហោះហើរពីអឺរ៉ុបទៅកាន់ទីក្រុង Ramon។

នាពេលបច្ចុប្បន្ននេះ អាកាសយានដ្ឋានត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ជើងហោះហើរក្នុងស្រុក​ប៉ុណ្ណោះ ខណៈក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិភាគច្រើនបានបញ្ឈប់ការហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលដោយសារតែសង្គ្រាមនៅហ្គាហ្សា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

Sokha Hotels

ព័ត៌មានពេញនិយម