កីឡា
ធឿន ធារ៉ា ដណ្តើមខ្សែក្រវាត់ទី១០ ក្នុងអាជីព ប៉ះដៃគូមានប្រវត្តិមិនធម្មតា
ក្រោយសម្រាកនៅក្រៅសង្វៀនមួយរយៈធំ ទីបំផុតអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា បានត្រឡប់មកកាន់សង្វៀនវិញហើយ ដោយនៅថ្ងៃ សុក្រ ទី ២៨ ចុងខែ មីនា នេះ ត្រូវជួបអ្នកប្រដាល់មកពីសហរដ្ឋអាមេរិក Maximiliano Cruz ដើម្បីដណ្តើមខ្សែក្រវាត់ IPCC តេជោសន្តិភាពពិភពលោក (TECHO SANTEPHEAP IPCC WORLD KUN KHMER CHAMPION)។

នេះជាបទពិសោធថ្មីមួយទៀត សម្រាប់កីឡាករកម្ពុជា ធឿន ធារ៉ា ដោយលើកនេះ រូបគេនឹងត្រូវជួបកីឡាករមកពីប្រទេស សហរដ្ឋអាមេរិក ដែលមានប្រវត្តិមិនធម្មតា។ យោងតាមប្រភពពីបណ្តាញសង្គម បច្ចុប្បន្នកីឡាករ Max Cruz មានវ័យ ២៦ ឆ្នាំ កម្ពស់ខ្ពស់ ១.៨០ ម៉ែត្រ។

Max Cruz ជាកីឡាករម្នាក់ ដែលបានហ្វឹកហាត់ប្រដាល់សេរីតាំងពីក្មេង និងបានប្រកួតជាច្រើនលើក ប៉ុន្តែគេបានចាប់ផ្តើមប្រឡូកចូលជាអ្នកប្រដាល់អាជីព នៅក្នុងឆ្នាំ ២០២២។ ក្នុងនោះគេធ្លាប់ឆ្លងកាត់ការប្រកួត ២០ ឈ្នះ ១២ ដង (ផ្តួលដៃគូឱ្យសន្លប់ ៩ដង) ចាញ់ ៦ ដង និងស្មើ ២ ដង។ ការប្រកួតចុងក្រោយកាលពីថ្ងៃទី ១៥ ខែ មីនា រូបគេបានស្មើគ្នាជាមួយកីឡាករ Alex Herrada។ ចំណុចពិសេស របស់កីឡាករ អាមេរិក រូបនេះ គឺមានកណ្តាប់ដៃត្រង់ ហើយអាចប្រើបានទាំងជង្គង់ និងកែងទៀតផង។

គួរបញ្ជាក់ថា ការប្រកួតនៅថ្ងៃទី ២៨ ចុងខែនេះ គឺជាការប្រកួតលក្ខណៈដណ្តើមខ្សែក្រវាត់ ដូច្នេះប្រសិនបើការប្រកួតនេះ អ្នកប្រដាល់មកពីខេត្តព្រៃវែង កូនសិស្សលោកគ្រូ អេភូថង អាចទទួលបានជ័យជម្នះ នោះរូបគេនឹងក្លាយជាកីឡាករកម្ពុជា ដែលមានខ្សែក្រវាត់ច្រើនជាងគេម្នាក់ ពោលគឺចំនួន ១០ ខ្សែ៕

អត្ថបទ៖ សេម កុសល

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?