Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បង្ហាញប្រធានបទ ដែលនឹងត្រូវពិភាក្សាជាមួយរុស្ស៊ី ក្នុងទីក្រុង រីយ៉ាដ

បានផុស

នៅ

បន្ទាប់ពីកិច្ចពិភាក្សារវាងអ៊ុយក្រែននិងអាមេរិក នៅប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ចប់ទៅ ពេលនេះដល់វេនគណៈប្រតិភូមកពីទីក្រុងវ៉ាស៊ីនតោន ចូលពិភាក្សាជាមួយរុស្ស៊ីនៅទីក្រុងរីយ៉ាដម្តង ខណៈទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz អះអាងថា ប្រធានបទធំបំផុតគឺ «បទឈប់បាញ់នៅសមុទ្រខ្មៅ»។

លោក Mike Waltz (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់រឿងនេះទៅកាន់សារព័ត៌មាន CBS កាលពីថ្ងៃអាទិត្យទី២៣ខែមីនាឆ្នាំ២០២៥ ហើយក្រៅពីប្រធានបទខាងលើ ភាគីទាំងសងខាងនឹងពិភាក្សាគ្នាលើកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យបទឈប់បាញ់ពេញលេញមួយ លេចចេញជារូបរាងផងដែរ។

យោងតាមមន្ត្រីអាមេរិក, បើសិនជាបទឈប់បាញ់នៅសមុទ្រខ្មៅ បានសម្រេចមែននោះ វានឹងអនុញ្ញា​តឲ្យទាំងរុស្ស៊ីនិងអ៊ុយក្រែន អាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិនិងប្រេងឥន្ធនៈ ហើយធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មី បន្ទាប់ពីការរាំងស្ទះចាប់តាំងពីរុស្ស៊ីធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២មក។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

បញ្ហា​បទ​ឈប់​បាញ់​លើ​ដែន​សមុទ្រនេះ ក៏​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ លើក​ឡើង​ក្នុង​អំឡុងកិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ពូទីន កាលពីសប្តាហ៍មុនដែរ ដោយប្រធានាធិបតី​រុស្ស៊ី​បាន​គាំទ្រ​គំនិត​នេះ ហើយ​យល់ព្រម​ផ្តួចផ្តើម​ការចរចា​លើ​សេចក្តីលម្អិត​នៃ​បទឈប់បាញ់មួយ។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យ គណៈប្រតិភូអាមេរិក-អ៊ុយក្រែន ក៏បានជួបពិភាក្សាគ្នាជាថ្មីនៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ដោយផ្តោតសំខាន់លើបទឈប់បាញ់ក្នុងសង្គ្រាមអូសបន្លាយពេល៣ឆ្នាំ។ ការពិភាក្សានេះគឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដឹកនាំដោយរដ្ឋបាលលោកត្រាំ ក្នុងការធានាបទឈប់បាញ់ដ៏ធំមួយឲ្យបានត្រឹមថ្ងៃទី២០ខែមេសា។

ទន្ទឹមនោះ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff ក៏បានសម្តែងសុទិដ្ឋិនិយមអំពីការសម្រេចបាននូវបទឈប់បាញ់នៅសមុទ្រខ្មៅ និងការបញ្ឈប់អរិភាពកាន់តែទូលំទូលាយផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គណៈប្រតិភូអាមេរិក-អ៊ុយក្រែន ជួបពិភាក្សាគ្នាជាថ្មី នៅ អារ៉ាប៊ីសាអូឌីត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អាមេរិក បង្ហាញប្រធានបទ ដែលនឹងត្រូវពិភាក្សាជាមួយរុស្ស៊ី ក្នុងទីក្រុង រីយ៉ាដ

ព័ត៌មានជាតិ១ នាទីute មុន

តំណាងវិស័យឯកជនអាម៉េរិកស្នើគយបន្តសហការបង្កើនបរិយាកាសធុរកិច្ច​នៅកម្ពុជា

ព័ត៌មានជាតិ២ នាទីutes មុន

ព្រះអង្គធំនៅ​ភ្នំសំពៅ គ្រោង​ដាក់ជាគោលដៅទេសចរណ៍​សាសនាធំជាងគេ នៅទិសប៉ែក​ពាយព្យ​ប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ នាទីutes មុន

​លោក ស សុខា នឹងបំពេញទស្សនកិច្ចនៅឡាវ ដើម្បីប្រជុំវាយតម្លៃការងារឆ្នាំចាស់ និងដាក់ចេញផែនការឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ថៃ-ចិន ត្រៀម​ធ្វើសមយុទ្ធ​ជើង​ទឹក​រួមគ្នា​នៅ​ចុង​ខែ​មីនា​នេះ

Sokha Hotels

ព័ត៌មានពេញនិយម