Connect with us

ព័ត៌មានជាតិ

លោក​ ឃឹម​ សុជាតិ​ ប្រតិកម្ម​ចំពោះ​អ្នក​គាំទ្រ​មួយ​ចំនួន​តូច​គិត​តែ​ពី​ជេរ​ក្រោយ​បរាជ័យ​

បានផុស

នៅ

លោក​ ឃឹម​ សុជាតិ​ បាន​ប្រតិកម្ម​ភ្លាមៗ​នៅ​ពេល​មក​ដល់​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​កាន់​អ្នក​គាំទ្រ​មួយ​ចំនួន​តូច​ដែល​បាន​ជេរប្រមាថ​ដល់​កីឡាករ​ពិសេស​ការ​ប្រកួត​នៅ​ឯ​ប្រទេស​អូស្ត្រាលី​ដែល​ធ្វើ​មិន​បាន​ល្អ​ទាំង​ពីរ​នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម​ សុជាតិ​ និង​ ចំរើន ពេល​មក​ដល់​ខ្មែរ​

លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​លោក​ ឃឹម​ សុជាតិ​ ថា​លោក​ពិត​ជា​មិន​យល់​ទាល់តែ​សោះ​អ្នក​គាំទ្រ​​មួយ​ចំនួន​គិត​តែ​ពី​​ជេរ​កីឡាករ​នៅ​ពេល​ប្រកួត​ចាញ់​ម្ដងៗ។​ ការ​ជេរប្រមាថ​ទាំង​នោះ​គឺ​វា​ប៉ះពាល់​ជា​ខ្លាំង​ចំពោះ​កីឡាករ​ គ្រូ​ ឬ​អ្នក​ដឹកនាំ​ចេញ​ទៅ​ប្រកួត​ជា​ដើម។​ លោក​បាន​ចោទសួរ​ទៅ​កាន់​អ្នក​ទាំង​នោះ​បាន​ជួយ​អ្វី​ដល់​គុន​ខ្មែរ​ បាន​ជួយ​អ្វី​ដល់​កីឡាករ​ ឬ​បាន​ត្រឹម​តែ​ជេរ​នោះ​ទេ​។​

លោក ឃឹម​ សុជាតិ​ ពេល​ធ្វើ​អាជ្ញាកណ្ដាល

អាជ្ញាកណ្ដាល​ឆ្នើម​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ កីឡា​មាន​ចាញ់​ មាន​ឈ្នះ​ មិន​ថា​ជើង​ខ្លាំង​ប៉ុនណា​ក៏​នៅ​មាន​ចាញ់​ដែរ​ជា​រឿង​ធម្មតា​​របស់​កីឡា។​ ប៉ុន្តែ​ម្នាក់​ៗ​បាន​ខំប្រឹង​អស់​ពី​សមត្ថភាព​ហើយ​ចាញ់​ឈ្នះ​វា​ជា​រឿង​ធម្មតា។​ ការ​ចេញ​ទៅ​៣លើក​មុន​ទទួល​បាន​ជោគជ័យ​ម្ដេច​មិន​សរសើរ​ ឬ​លើក​ពី​គុណ​សម្បត្តិ​ផង​ នៅ​ពេល​ចាញ់​ម្ដង​បែរ​ជា​ជេរ​កីឡាករ​ ជេរ​គ្រូ​ទៅ​វិញ។​

ការ​ជេរ​ប្រមាថ​ទាំង​នេះ​គឺ​ធ្វើ​ឲ្យ​លោក​ផ្ទាល់​លែង​មាន​អារម្មណ៍​ចង់​នាំ​កីឡាករ​ចេញ​ក្រៅ​ប្រកួត​ទៀត​ហើយ​ដោយ​សារ​ទទួល​យក​ការ​ជេរប្រមាថ​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​តូច​មិន​បាន។​ ចាប់​ពី​ពេល​នេះ​ទៅ​លោក​ក៏​លែង​ត្រជាក់​ផង​ដែរ​ចំពោះ​អ្នក​គាំទ្រ​ណា​ជេរ​ប្រមាថ​ធ្ងន់ធ្ងរ​មក​លើ​រូប​លោក និង​​យក​ច្បាប់​មក​ដោះស្រាយ​ចំពោះ​បុគ្គល​ទាំង​នោះ​​វិញ។​

លោក​ ឃឹម​ សុជាតិ​

បញ្ជាក់​ដែរ​ថា​ ការ​ជេរ​ប្រមាថ​លើ​កីឡាករ​ ឬ​គ្រូ​បង្វឹក​នេះ​ត្រូវ​បានគេ​ដឹង​ថា​​នៅ​ពេល​ដែល​កីឡាករ​ ចំរើន​ គុន​ខ្មែរ​ និង​ សាន់​ គុន​ខ្មែរ​ បាន​រង​បរាជ័យ​ទាំង​ពី​នាក់​នៅ​ឯ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២២​ ខែ​មីនា​ ឆ្នាំ​២០២៥​ កន្លង​ទៅ​នេះ។​ ថ្ងៃ​នេះ​ផង​ដែរ​ សាន់​ គុន​ខ្មែរ​ ចំរើន​ គុន​ខ្មែរ​ លោក​ ឃឹម​ សុជាតិ​ និង​ប្រតិភូ​ បាន​មក​ដល់​កម្ពុជា​វិញ​ហើយ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម