Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) ចាក់​ក្រាល​​កៅស៊ូ​កម្រាស់ ៧ ហ៊ុន​ សម្រេចស្ទើរ​ ១០០%

បានផុស

នៅ

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឱ្យ​ដឹង​ថា ស្ទើរ​គ្រប់​កំណាត់នៃ​ការដ្ឋាន​គម្រោង​លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) សម្រេចការស្ថាបនារួចរាល់​ហើយ ដោយ​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​យ៉ាង​ងាយស្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល​ថ្ងៃ​ទី​ ២៤ ខែ​មីនា នេះ លោក ផន រឹម បានមានប្រសាសន៍​ថា គិត​ត្រឹមថ្ងៃទី២៣ ខែ​មីនា ឆ្នាំ២០២៥ នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ សម្រេចលទ្ធផល ៩៣,២៨% ដោយអ្នកដំណើរ​អាច​បើកបរ​ជាមួយ​​ផ្លូវ​កៅស៊ូ​ចាក់​យ៉ាង​រលោងស្រិល​អម​ដោយទេសភាព​ ព្រៃព្រឹក្សាខៀវស្រងាត់ ត្រជាក់ភ្នែក ជាទីដ៏មនោរម្យ​។

មន្តីអ្នកនាំពាក្យរូបនេះ បានអះអាងថា ផ្លូវជាតិលេខ៤៨ ចាប់​ពីបំបែកផ្លូវជាតិលេខ ៤ រហូតដល់​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង កំពុង​សម្រុក​អ៊ុត AC, គូស​គំនូស​ចរាចរណ៍​បែក​ចែក​ទ្រូង, ដំឡើង​បង្គោល​គីឡូ​ម៉ែត្រ, ដំឡើង​ផ្លាក​សញ្ញា​ចរាចរណ៍, ដំឡើង​ផ្លាក​សញ្ញា​កំណត់​ល្បឿន ជា​ដើម​។

ផ្លូវជាតិលេខ៤៨ គឺជា​ខ្សែផ្លូវ​ដ៏​សំខាន់ និង​យុទ្ធសាស្ត្រ ប្រកប​ដោយ​សក្តានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍ និង​ដើរតួនាទី ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​មាន​​សក្តានុពល​របស់​កម្ពុជា ក៏ដូចជាខេត្ត​កោះកុង​ផ្ទាល់ ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើ​សមាហរណកម្ម​តភ្ជាប់​ផ្ទៃក្នុង​ប្រទេស។

ផ្លូវ​មួយ​ខ្សែ​នៃ​ខ្សែ​ផ្លូវតភ្ជាប់​ទៅ​សមុទ្រនេះ​ តាមបច្ចេកទេស​ត្រូវ​ចាក់ក្រាល​បេតុង​កៅស៊ូ​កម្រាស់ ៧ តឹក ដើម្បី​ធានា​គុណភាព​ជាប់​យូរ​អង្វែរ​។ ជាមួយ​ថវិកាចំណាយ​​សាងសង់​ប្រមាណ ៦៥,១៤ លាន ដុល្លារ​អាមេរិក ការដ្ឋាន​ផ្លូវនេះបែងចែក​មួយ​កំណាត់​ប្រវែង ១២២,៩គីឡូម៉ែត្រ មាន ២ គន្លង និង​មួយកំណាត់​ប្រវែង ២៥,១ គីឡូម៉ែត្រ មាន ៤ គន្លង ក្រាល​ដោយ​បេតុងកៅស៊ូ (AC)​ រួមជាមួយបេតុងសរសៃដែកនៅ​ត្រង់ផ្លូវប្រសព្វចំនួន ៥ ទីតាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម