Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​សម្លឹង​ប្រាក់កម្ចីបរទេស ដើម្បីជំរុញការអភិវឌ្ឍជាតិ

បានផុស

នៅ

អនុរដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិ​ឥណ្ឌូណេស៊ី លោក Febrian Alphyanto Ruddyard បានបញ្ជាក់ថា ឥណ្ឌូណេស៊ី​សម្លឹង​​ប្រើ​ប្រាស់ប្រាក់កម្ចីពីបរទេស​ជាយុទ្ធសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ​ជាតិ។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Antara កាលពីថ្ងៃអាទិត្យ​។

អនុរដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិ​ឥណ្ឌូណេស៊ី លោក Febrian Alphyanto Ruddyard
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយ​​ថា​៖ «​ឥណ្ឌូណេស៊ីកំពុងសម្លឹង​​យ៉ាងសកម្ម​លើ​ការជំរុញការវិនិយោគឯកជន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច បង្កើនការតភ្ជាប់ក្នុងស្រុក និងអន្តរតំបន់ និងសមាហរណកម្ម​ក្នុងខ្សែសង្វាក់តម្លៃសកល។ ប្រាក់កម្ចីបរទេស នឹងត្រូវបានប្រើប្រាស់ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍ​នេះ»។

មន្រ្តីឥណ្ឌូណេស៊ីរូប​នេះលើកឡើងយ៉ាងដូច្នេះ ​ក្នុងអំឡុងពេលចូលរួមសិក្ខាសាលាស្តីពីការបង្កើតក្របខ័ណ្ឌភាពជាដៃគូប្រទេសរបស់ធនាគារពិភពលោក (CPF)។

លោក​ Ruddyard បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមបញ្ចូលគ្នានូវប្រភពហិរញ្ញប្បទានផ្សេងៗ រួមទាំងប្រាក់កម្ចីពីបរទេស ដើម្បីបំពេញតម្រូវការមូលនិធិ ដែលមានចែងក្នុងផែនការអភិវឌ្ឍន៍ជាតិរយៈពេលមធ្យម ​២០២៥-២០២៩។​

​CPF ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផែនទី​បង្ហាញ​ផ្លូវ​យុទ្ធសាស្ត្រ​ ដែល​ធានា​ថា​ ការ​គាំទ្រ​របស់​ធនាគារ​ពិភពលោក​ស្រប​តាម​អាទិភាព​នៃ​ការ​អភិវឌ្ឍ​របស់​​ឥណ្ឌូណេស៊ី។ លោក Ruddyard ​និយាយថា៖ «ដៃគូអភិវឌ្ឍន៍ រួមទាំងធនាគារពិភពលោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសឥណ្ឌូណេស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងរំពឹងថា កិច្ចសហការនាពេលអនាគតនឹងមានភាពរហ័សរហួន និងរឹងមាំជាងមុន ដោយដោះស្រាយបញ្ហាប្រឈមដែលកាន់តែស្មុគស្មាញ»។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព៥ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

បទល្មើសចោរកម្ម
សន្តិសុខសង្គម១៥ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម