Connect with us

ព័ត៌មានជាតិ

៣ថ្ងៃ នៃបុណ្យទន្លេខេត្តតាកែវ​ ទទួលបានភ្ញៀវទេសចរជាង៣១ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសជិត១ពាន់នាក់

បានផុស

នៅ

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៩ ដែលរៀបចំឡើងនៅសួនច្បារមាត់ទន្លេ ក្រុងដូនកែវ ខេត្តតាកែវគឺទាក់ទាញប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលរួមលេងកម្សាន្តប្រមាណជាង៣០ម៉ឺននាក់ ដោយក្នុងនោះមានភ្ញៀវបរទេសជិត១ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ លោក ឈូក ប៊ុនថន ឲ្យដឹងថារយៈ ពេល ៣ថ្ងៃនៃពិធីបុណ្យទន្លេ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា  គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចំនួន ៣១៩ ៤៥៦ នាក់ ចូលរួមដើរលេងកម្សាន្តក្នុងនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន៩៦០នាក់ផងដែរ។

ដោយឡែកពាក់ព័ន្ធ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញក្នុងរយៈពេល៣ ថ្ងៃនៃពិធីបុណ្យទន្លេនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកផែនសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគបាលខេត្តតាកែវបានថ្លែងឲ្យដឹងថា សមត្ថកិច្ចជាង២ពាន់នាក់ បានចូលរួមការពារសុវសុវត្ថិភាពជូនប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំបានយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី សៅ សារុន ថ្លែងបន្តថានៅថ្ងៃទី២នៃពិធីបុណ្យទន្លេសន្តិសុខ ត្រូវបានរឹតបន្តឹង ព្រោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បើកជាផ្លូវការពិធីបុណ្យទន្លេ ដូច្នេះមានការការពារតឹងរ៉ឹងដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ តែទោះយ៉ាងណាក៏សមត្ថកិច្ចរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់ បាន យ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចូលរួមកម្សាន្ត។

សម្រាប់បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នេះ ដែលរៀបចំឡើងនៅក្នុង ខេត្តតាកែវ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យទន្លេនេះ រដ្ឋបាលខេត្តតាកែវ សហការជាមួយអន្តរក្រសួង រៀបចំឱ្យមានព្រឹត្តិការណ៍នានា ដូចជា ការជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមកទីរួមខេត្តតាកែវ ការរត់កម្សាន្តមហាជនចម្ងាយ ៥គីឡូម៉ែត្រ ការដាំ ដើមឈើរួមគ្នា កីឡាប៉េតង់មហាជន កីឡាអុកចត្រង្គ កីឡារែក លោតមឹក កីឡាបាល់ទះ មហាជន កីឡាប៉ារ៉ាម៉ូទ័រ ប្រដាល់គុនខ្មែរ និងការជិះទូកកាយ៉ាកជា និងការរៀបចំពិព័រណ៌ផលិតផលពាណិជ្ជកម្មគ្រប់ប្រភេទចំនួន២៤៥ស្តង់ និងការអុជកំាជ្រួចជាដើម។

គួរឱ្យដឹងថា នេះគឺជាលើកទី១ ហើយដែលខេត្តតាកែវ រៀបចំពិធីបុណ្យទន្លេឡើងជាផ្លូវការ។ បុណ្យទន្លេត្រូវបានរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យធ្វើឡើង ក្នុងបំណងចំនួន៣ គឺទី១)ដើម្បីជំរុញ លើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ។ ទី២)ចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា និងទី៣)បំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

នៅឆ្នាំក្រោយ ឆ្នាំ២០២៦  ពិធីបុណ្យទន្លេលើកទី១០  នឹងត្រូវរៀបចំឡើងនៅក្នុងខេត្តពោធិ៍សាត់ ហើយកាលពីល្ងាចថ្ងៃទី២៣ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង ប្រគល់ទង់នៃពិធីបុណ្យទន្លេ ទៅឱ្យលោកអភិបាលខេត្តពោធិ៍សាត់ ខូវ រីដា រួចរាល់ នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់៕

អត្ថបទ៖ ​ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម