Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ទម្លាក់គ្រាប់បែកនៅយេម៉ែន ឯអ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ច្រើននាក់

បានផុស

នៅ

តាមប្រភពពី Al Jazeera, ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនប្រតិបត្តិការរបស់ខ្លូនកាន់តែខ្លាំងឡើងហើយនៅតំបន់មជ្ឈិមបូព៌ា ដោយនៅថ្ងៃចន្ទទី២៤ខែមីនាឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើបន្ទាយក្រុមឧទ្ទាមហ៊ូធី ក្នុងរដ្ឋធានី សាណា នៃប្រទេសយេម៉ែន ដោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរាប់សិបនាក់ទៀតរងរបួស ហើយថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនថែមទៀតផង។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោកត្រាំ យុទ្ធនាការមិនបន្ថយដៃនេះ គឺដើម្បីកម្ចាត់ក្រុមហ៊ូធី លែងឲ្យពួកគេគំរាមកំហែងលើពាណិជ្ជកម្មតាមសមុទ្រទៀត និងត្រូវស្តារស្ថិរភាពក្នុងតំបន់ឡើងវិញ ជាពិសេសគឺកម្ទេចចលនាសកម្មប្រយុទ្ធដែលមានការគាំទ្រពីសំណាក់ប្រទេសអ៊ីរ៉ង់ ចោលឲ្យក្លាយទៅជាផេះ។

ក្នុងពេលដំណាលគ្នានេះ អ៊ីស្រាអែលឯណោះ ក៏បើកការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្គាហ្សានាពេលព្រឹកព្រលឹមផងដែរ ដោយសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន១៦នាក់។

(រូបថត៖ Reuters)

ការវាយប្រហារនេះកើតឡើង បន្ទាប់ពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បង្ហាញតួលេខថា ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ក្រោមដៃលោក Benjamin Netanyahu ដែលប្រើកណ្តាប់ដៃដែកវាយប្រហារលើតំបន់ហ្គាហ្សាមិនប្រណី ចាប់តាំងពីខែតុលាឆ្នាំ២០២៣មក បានកើនដល់ ៥០ ០២១នាក់ហើយ។

លើសពីនេះ មនុស្ស ១១៣ ២៧៤នាក់ក៏ត្រូវរបួសផងដែរ ធ្វើឲ្យវិបត្តិនៅហ្គាហ្សា ក្លាយជាជម្លោះបង្ហូរឈាមខ្លាំងបំផុតមួយ ក្នុងប្រវត្តិសាស្រ្តសម័យទំនើប។ ចំនួននេះគឺស្មើនឹង ២.១% នៃពលរដ្ឋហ្គាហ្សាមុនសង្គ្រាមដែលមានប្រមាណ២.៣លាននាក់ ឬស្មើនឹងប្រហែល ១ក្នុង៤៦នាក់។ យ៉ាងណានេះគឺជាតួលេខផ្សាយដោយខាងហ្គាហ្សា ស្របពេលអ៊ីស្រាអែល មិនបង្ហាញព័ត៌មានលម្អិតអ្វីទេ។

(រូបថត៖ Reuters)

សូមជម្រាបជាថ្មី ជម្លោះបានចាប់ផ្តើមនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពេលក្រុមហាម៉ាស បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល សម្លាប់មនុស្សជាង ១ ០០០នាក់ និងចាប់រាប់រយនាក់ទៀត ជាចំណាប់ខ្មាំង។

ជាការឆ្លើយតប អ៊ីស្រាអែល ក៏បើកប្រតិបត្តិការយោធា ជាមួយគោលដៅកម្ចាត់ក្រុមហាម៉ាសឲ្យផុតរលត់ពីផែនដី ធានាព្រំដែនរបស់ខ្លួន និងដោះលែងចំណាប់ខ្មាំងទាំងអស់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពលរដ្ឋប៉ាឡេស្ទីន ជាង ៥០ ០០០នាក់ហើយ ស្លាប់ក្រោមដៃអ៊ីស្រាអែល តាំងពីផ្ទុះសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម