ព័ត៌មានអន្ដរជាតិ
YouTubers កូរ៉េខាងត្បូង រកចំណូលបានច្រើនខ្លាំងពីវិបត្តិនយោបាយ
YouTubers នយោបាយនៅកូរ៉េខាងត្បូង រកចំណូលបានយ៉ាងច្រើនពីភាពចលាចលនយោបាយដែលបានបន្តអស់រយៈពេលជាង១០០ថ្ងៃ ចាប់តាំងពីការប្រកាសច្បាប់អាជ្ញាសឹកថ្ងៃទី៣ខែធ្នូ របស់ប្រធានាធិបតី Yoon Suk Yeol។ នេះបើយោងតាមការចេញផ្សាយរបស់ The korea Times។

យោងតាមគេហទំព័រ YouTube analytics platform Playboard កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា @tubeshin ដែលជាឆាណែលយោបាយអភិរក្សនិយមដែលមានអ្នកជាវ ១.៦២ លាននាក់ រកចំណូលបានប្រហែល ៣១០ លានវ៉ុន (២១១៤៧៧ដុល្លារ) នៅចន្លោះខែធ្នូ និងខែកុម្ភៈ ដោយឈរនៅលើកំពូល Channel YouTube របស់កូរ៉េខាងត្បូងដែលរកបានចំណូលច្រើនជាងគេក្នុងចំណូលរបស់ Super Chat។
នៅក្នុងខែមករា នៅពេលដែលលោក Yoon ត្រូវបានចាប់ខ្លួន @tubeshin ដែលតែងតែបង្ហោះវីដេអូនៅជិតលំនៅដ្ឋានប្រធានាធិបតីនៅទីក្រុង Hannam-dong រកបានប្រហែល ១៦០ លានវ៉ុន (១០៩០០៨ដុលា្លរ) តាមរយៈ Super Chat ពីអ្នកគាំទ្រលោក Yoon ។
ឆានែលដែលគ្រប់គ្រងដោយអ្នកអត្ថាធិប្បាយឆ្វេងនិយមលោក Kim Ou-joon @gyeomsonisnothing ក៏រកបានប្រហែល ២៤០ លានវ៉ុន (១៦៣៥៦០ ដុលា្លរ) ក្នុងអំឡុងពេលដូចគ្នា បន្ទាប់មកតាមពីក្រោយដោយឆានែល@groundc រកបាន១៤០លានវ៉ុន (៩៥៣៨២ ដុលា្លរ) និងឆានែល @hongtv ដែលមានប្រហែល១៣០លានវ៉ុន (៨៨៥៩៥ ដុល្លារ) រួមទាំងមានឆានែលដែលផុសពីនយោបាយផ្សេងៗទៀតរកចំណូលបានច្រើនចាប់ពី៥០លានវ៉ុនផងដែរ។

គួរបញ្ជាក់ថាវាកម្រណាស់ដែល YouTubers របស់កូរ៉េខាងត្បូងដែលផ្សាយបន្តផ្ទាល់ពីការតវ៉ា និងការវិវឌ្ឍន៍ផ្លូវច្បាប់រកប្រាក់រកបានច្រើនជាង ១០០លានវ៉ុនក្នុងមួយខែ ពីសាធារណជនដែលចាប់អារម្មណ៍លើវិបត្តិនយោបាយ។
ទោះយ៉ាងណាយោងតាមលោក Yoo Hyun-jae សាស្ត្រាចារ្យផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៅសកលវិទ្យាល័យ Sogang បានសម្តែងការព្រួយបារម្ភថាអ្នកដែលចូលចិត្តការយកចិត្តទុកដាក់ និងចំណេញពីជម្លោះសង្គមអាចបន្តញុះញង់ឱ្យមានការស្អប់ខ្ពើម និងបង្កើនការប៉ះទង្គិចគ្នា៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?