Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវចុះកិច្ចព្រមព្រៀងគម្រោង​ថាមពលស្អាត ១,៤៥ ប៊ីលាន​ដុល្លារ ជាមួយ​ក្រុមហ៊ុនចិន​

បានផុស

នៅ

ប្រទេសឡាវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលស្អាត តម្លៃ ១,៤៥ ​ប៊ីលានដុល្លារជាមួយក្រុមហ៊ុនផលិតឧបករណ៍រោងចក្រថាមពលចិន ចំពេល​ដែលប្រទេសអាស៊ីអាគ្នេយ៍មួយ​នេះ​​ជំរុញបន្ថែម​នូវ​ការផលិត និង​ការផ្គត់ផ្គង់ថាមពលស្អាត។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ នៅថ្ងៃចន្ទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន China Western Power Industrial សហការជាមួយក្រុមហ៊ុនសំណង់មានមូលដ្ឋាននៅសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរោងចក្រថាមពល Xekong Thermal Power Plant ក្នុងប្រទេសឡាវ ដើម្បីរចនា ផ្គត់ផ្គង់ និងសាងសង់គម្រោងថាមពលស្អាត ១ ៨០០ មេហ្គាវ៉ាត់នៅភាគខាងត្បូងប្រទេសឡាវ។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន​។

គម្រោងនេះ ​រំពឹងថានឹងបញ្ចប់នៅដើមឆ្នាំ ២០៣០ ដោយការរចនាគម្រោង​ដំបូង គ្រោង​នឹងបញ្ចប់នៅចុងឆ្នាំនេះ។ ឯកសាររបស់​ក្រុមហ៊ុនដដែល មិន​បានផ្តល់ព័ត៌មានលម្អិតអំពីប្រភពថាមពលនៃគម្រោងនោះទេ។​

ក្រុមហ៊ុន China Western Power ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​ចែកចាយ​ថាមពល​ដែល​មាន​តម្លៃ ២២៨,៨ លាន​ដុល្លារ​ ជាមួយ​ក្រុមហ៊ុន​ឡាវ​ដូច​គ្នាផងដែរ​។ នៅឆ្នាំ ២០២២ ក្រុមហ៊ុននេះ ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ និងសេវាកម្ម ​ក្នុង​តម្លៃ ៤០៩ លានដុល្លារ ជាមួយក្រុមហ៊ុនថាមពល​មួយផ្សេងទៀត​ក្នុងប្រទេសឡាវ។

​គួរគូស​បញ្ជាក់ថា​ ឡាវ ផលិតថាមពលអគ្គិសនីប្រហែល ៨០ ភាគរយ​ ពីវារីអគ្គិសនីក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែក៏បានព្យាយាមបង្កើនថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ផងដែរ​។
ការនាំចេញថាមពលអគ្គិសនី ដែលទៅកាន់ប្រទេសជិតខាងរួមមាន​ថៃ និងវៀតណាម បាន​រួមចំណែក​ដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍​របស់​ឡាវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម